លោករដ្ឋមន្ត្រីការបរទេសអាមេរិកលោក អានតូនី ប្ល៊ីនកែន បានទៅដល់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលលោកនឹងសម្លឹងរកការកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីអំពើហិង្សាផ្ទុះឡើង។
លោក ប៊ី្លនកែន ដែលនឹងធ្វើដំណើរពីថ្ងៃចន្ទ និងថ្ងៃអង្គារទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម និងរ៉ាម៉ាឡាហ៍ បន្ទាប់ពីឈប់សម្រាកនៅទីក្រុងគែរ បានរៀបចំគម្រោងដំណើរទស្សនកិច្ច យូរមកហើយ ដើម្បីជួបរដ្ឋាភិបាលស្តាំនិយមថ្មីរបស់អ៊ីស្រាអែល ប៉ុន្តែការធ្វើដំណើរនេះធ្វើឡើងជាបន្ទាន់ថ្មីមួយ បន្ទាប់ពីមានអំពើហិង្សាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
ខ្មាន់កាំភ្លើងជនជាតិប៉ាឡេ ស្ទីនម្នាក់កាលពីថ្ងៃសុក្រ បានសម្លាប់មនុស្ស ៧ នាក់ នៅខាងក្រៅវិហារមួយក្នុងសង្កាត់អ្នកតាំងលំនៅនៃក្រុងហ្ស៊េរុយសាឡិមខាងកើត ហើយការវាយប្រហារមួយទៀតបានកើតឡើងកាលពីសៅរ៍។
មនុស្ស ១០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍លើជំរំជនភៀសខ្លួន Jenin នៅតំបន់វេសប៊ែងដែលកាន់កាប់នៅក្នុងប្រតិបត្តិការដ៏សាហាវបំផុតមួយក្នុងរយៈពេលយូរ។
អ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធជីហាដអ៊ិស្លាម ហើយក្រោយមកបានវាយប្រហារទីតាំងនានា នៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែត។
អ្នកនាំពាក្យក្រសួងការបរ ទេស Vedant Patel បាននិយាយ ខណៈដែលលោកបានថ្កោលទោសការវាយប្រហារវិហារដ៏គួរឱ្យរន្ធត់ថា លោក ប្ល៊ីនកែន បានជួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតានីយ៉ាហ៊ូ និងមេដឹកនាំប៉ាឡេស្ទីនម៉ះមូដអាបាស់ ហើយអំពាវនាវឱ្យមានវិធានការទូលំទូលាយត្រូវចាត់ឡើង ដើម្បីកាត់បន្ថយភាពតានតឹង៕
វីដេអូ៖