ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​មិន​ច្រាន​ចោល​ការ​ប្រគល់​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយក្រែនទេ​ ប៉ុន្តែ​លោកព្រមាន​ប្រឆាំង​នឹង​ហានិភ័យ​នៃ​ការ​កើនឡើង​ជម្លោះ​នោះ។

លោក​ ម៉ាក្រុង​ បាន​ថ្លែង​ក្រោយ​ការចរចា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហូឡង់ Mark Rutte ​នៅ​ពេល​ត្រូវ​បាន​គេ​សួរអំពី​លទ្ធភាព​នៃ​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់​ទីក្រុង​កៀវ​ ខណៈ​ដែល​ទីក្រុង​នេះ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លុកលុយ​របស់​អ៊ុយក្រែន​។

ប៉ុន្តែ​លោក ម៉ា​ក្រុង ​បាន​ដាក់ចេញ​លក្ខណៈ​វិនិច្ឆ័យ​ជា​បន្ត​បន្ទាប់ ​មុន​ពេល​ធ្វើការ​សម្រេច​ចិត្ត​ ខណៈ​ដែល​ប្រទេស​​អ៊ុយក្រែន​បង្កើន​ការ​អំពាវនាវ​សុំ​អាវុធ​ទំនើបៗ​ពី​លោក​ខាងលិច​ ក្រោយ​ពី​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ប្តេជ្ញា​ផ្តល់​រថក្រោះ​។ ​​

ទាំងនេះ​សន្មតថា អ៊ុយក្រែន ត្រូវតែធ្វើ​ការស្នើសុំ​ជា​មុន ថា អាវុធណាមួយ នឹង​មិនកើន​ឡើង ហើយ​ថា ពួកគេ​នឹង "មិនទំនង​ជា​វាយ​ប្រហារ រុស្ស៊ីទេ ប៉ុន្តែ​ជាក់ស្តែង​ដើម្បីជួយ​ដល់​កិច្ចខិត​ខំប្រឹង​ប្រែង​តស៊ូ​។

លោក ​ម៉ាក្រុង ​បានបន្ថែម​ថា ការ​ប្រគល់​អាវុធណាមួយ​ មិន​ត្រូវ​ធ្វើ​ឱ្យ​សមត្ថភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ធ្លាក់​ចុះនោះទេ​។

លោកប្រធានាធិបតីបា​​រាំង​​រូបនេះ បា​ន​បន្ថែម​ថា អ៊ុយក្រែន ​មិនបាន​ធ្វើ​សំណើ​សុំ​យន្តហោះ​ចម្បាំង​ នៅ​ខណៈ​ពេល​នោះ​ទេ​។

អ្នក​នយោបាយ​ហូឡង់​កាល​ពី​ពេលថ្មីៗ​នេះ បាន​បង្ហាញ​ពី​គំនិត​​នៃ​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ F-16 ​ជា​ច្រើន គ្រឿង​ទៅ​អ៊ុយក្រែន ​ប៉ុន្តែ​លោក Rutte​ បាន​លើកឡើង​ពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ប្រុងប្រយ័ត្ន​របស់​លោក​ម៉ាក្រុង។

លោក​នាយក​រដ្ឋមន្ត្រី​ហូឡង់​ បាន​និយាយ​ថា៖​«​មិន​មាន​បម្រាម​ទេ​ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ជំហាន​ធំ​មួយ​»។

វាមិនមែន​ជា​បញ្ហា​យន្តហោះ​​ F-16 ទេ ​ហើយ​ក៏មាន​ការ​ទាមទារ​ពី​«ប្រទេស​អ៊ុយក្រែន»​ដែរ។

មេដឹកនាំ បារាំង​ និង​ហូឡង់ ​បាន​​ធ្វើ​ការ​សន្យា​របស់​ពួកគេ ១​ថ្ងៃ​ក្រោយ​ពី​លោក​អធិការបតី​អាល្លឺម៉ង់​ អូឡាហ្វ សូល បាន​និយយ​ថា ​លោក​នឹង​មិន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយក្រែន​ទេ​។

លោក​សូល ​កាល​ពីថ្ងៃពុធ​​សប្តាហ៍​មុន ​បាន​ព្រមព្រៀង​បញ្ជូន​រថក្រោះ ​ Leopard 2 ​ចំនួន​១៤​គ្រឿង​ទៅ​អ៊ុយក្រែន​ និង​អនុញ្ញាតឱ្យ​​ប្រទេស​អឺរ៉ុប​ដទៃទៀត​ បញ្ជូន​រថក្រោះ​របស់​ពួកគេ​ដែរ ​ក្រោយ​ពី​ការ​ជជែក​ដេញដោល​យ៉ាង​ហ្មត់ ចត់​និង​សម្ពាធ​កើនឡើង​ខ្លាំង​ពី​ក្រុម​សម្ព័ន្ធ​មិត្ត។

ការ​សម្រេច​​របស់​លោក​សូល​អនុញ្ញាត​ឱ្យ​បញ្ជូន​រថយន្តក្រោះ​ទាំង​នោះ ​ត្រូវ​អម​ដោយ​ការ​ប្រកាស​របស់​អាមេរិក​ថា ខ្លួន​នឹង​បញ្ជូន​​៣១​គ្រឿង​នៃ​រថ​ក្រោះ​​Abrams របស់​ខ្លួន។

ទោះ​បីជាយ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតីអ៊ុយក្រែន ​វ៉ុល​ឌីមៀរ ហ្សេ​លេន​ស្គី ​បាន​និយាយថា​ លោក​ចង់ឱ្យ​លោក​ខាង​លិច​បញ្ជូន​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ និង​យន្តហោះច​ម្បាំង​ដើម្បី​ជួយ​ប្រទេស​លោក​វាយ​បណ្តេញ​ទាហានរុស្ស៊ី៕

វីដេអូ៖