មន្ត្រីជាន់ខ្ពស់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសប៉ាគីស្ថាន បានឃាត់ខ្លួនមនុស្សចំនួន ២៣ នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅវិហារអ៊ិស្លាមមួយ នៅក្នុងទីស្នាក់ការប៉ូលិស ដែលបានបណ្តាលឱ្យមនុស្ស ១០១ នាក់ស្លាប់។
មន្ត្រីប៉ូលិសជាន់ខ្ពស់ខេត្ត បានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌអនាមិកថា អាជ្ញាធរក៏កំពុងស៊ើបអង្កេតលើលទ្ធភាពដែលមនុស្ស នៅខាងក្នុងបរិវេណវិហារនោះ បានជួយសម្របសម្រួលការវាយប្រហារ។
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានចូលទៅក្នុងបរិវេណដ៏ល្បីមួយនៅភាគពាយព្យក្រុងប៉េសាវ៉ារ ហើយបានបំផ្ទុះគ្រឿងផ្ទុះក្នុងចំណោមក្រុមអ្នកគោរពបូជាក្នុងវិហារអ៊ិស្លាមរបស់បរិវេណនោះ កាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យជញ្ជាំងដួលរលំ និងមន្ត្រីជាច្រើនស្លាប់។
មន្ត្រីជាន់ខ្ពស់រូបនោះ បាននិយាយទៀតថា៖«យើងបានឃាត់ខ្លួនមនុស្សពីជួរប៉ូលិស (ទីស្នាក់ការកណ្តាល) ដើម្បីស្វែងរកការពិតពីរបៀបដែលគ្រឿងផ្ទុះចូលទៅដល់បរិវេណផ្ទុះ និងដើម្បីឱ្យដឹងថាតើមន្ត្រីប៉ូលិសណាខ្លួះដែលជាប់ទាក់ទិនក្នុងការវាយប្រហារនោះ?
«អ្នកវាយប្រហារ និងអ្នកសម្របសម្រួល អាចមានទំនាក់ទំនងគ្នានៅខាងក្រៅប្រទេសប៉ាគីស្ថាន»។
លោកបាននិយាយថា អ្នកខ្លះក្នុងចំណោមមនុស្ស២៣នាក់ដែលត្រូវបានចាប់ខ្លួនពីទីក្រុងនេះ និងអតីតតំបន់កុលសម្ព័ន្ធនៅក្បែរនោះដែលមានព្រំដែនជាប់អាហ្វហ្គានីស្ថាន។
អាជ្ញាធរកំពុងស៊ើបអង្កេតថាតើការបំពានសន្តិសុខដ៏ធំនេះអាចកើតឡើងនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលត្រូវបានការពារយ៉ាងតឹងរុឹងនៃទីក្រុងនេះដែលមានការិយាល័យស៊ើបការណ៍ និងប្រឆាំងភេរវកម្ម និងក្បែរលេខាធិការដ្ឋានក្នុងតំបន់។
ក្រុមសកម្មប្រយុទ្ធកម្រិតទាប ដែលជារឿយៗកំណត់គោលដៅទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ បានកើនឡើងជាបន្តបន្ទាប់នៅក្នុងតំបន់ក្បែរទីក្រុងប៉េសាវ៉ារ ជាប់ព្រំដែនអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុល ក្នុងខែសីហា ឆ្នាំ២០២១។
ការវាយប្រហារនោះ ត្រូវបានអះអាងភាគច្រើនដោយក្រុមតាលីបង់ប៉ាគីស្ថាន ក៏ដូចជា ក្រុមISនៅក្នុងតំបន់ ប៉ុន្តែការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់និងរបួស កម្រកើតឡើងណាស់។
លោក Moazzam Jah Ansari ប្រធានកម្លាំងប៉ូលិសខេត្ត Khyber Pakhtunkhwa កាលពីថ្ងៃអង្គារ បានប្រាប់អ្នកសារព័ត៌មានថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានចូលទៅក្នុងវិហារអ៊ិស្លាម ក្នុងនាមជាភ្ញៀវ ដោយប្រើប្រាស់សារធាតុផ្ទុះពី ១០-១២ គីឡូក្រាម (ប្រហែល ២២-២៦ ផោន) មុននេះនាំយកទៅទីតាំងនោះជាចំណែកៗ។
លោកបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធ១ក្រុម ដែលមានទំនាក់ទំនងជាមួយក្រុមតាលីបង់ប៉ាគីស្ថាន អាចនៅពីក្រោយការវាយប្រហារនោះ។
នេះគឺជាការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេល៥ឆ្នាំ និងវិលត្រឡប់ទៅរកជាងកន្លះទសវត្សរ៍កន្លងទៅដែលទីក្រុងប៉េសាវ៉ារ ស្ថិតនៅចំចំណុចកណ្តាលនៃអំពើហិង្សាមិនអាចគ្រប់គ្រងបាន។
ប៉ូលិស បាននិយាយថា ការបំផ្ទុះវិហារនេះ គឺជាការវាយប្រហារសងសឹកនឹងកងកម្លាំងប៉ូលិសដែលស្ថិតនៅខ្សែត្រៀមជួរមុខប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សា ចាប់តាំងពីក្រុមតាលីបង់អាហ្វហ្គានីស្ថាន វិលត្រឡប់មកគ្រប់គ្រងអំណាចវិញ៕