ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Tesla របស់អាមេរិក លោក អេឡុន ម៉ាស់ (Elon Musk) ដែលជាមហាសេដ្ឋីអាយុ ៥១ ឆ្នាំ កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ពីម្ចាស់ភាគហ៊ុន Tesla ដោយនិយាយថា Twitter របស់គាត់ប្រហែលជាធ្វើឱ្យម្ចាស់ភាគហ៊ុនខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃបំណងប្រាថ្នារបស់ Musk ក្នុងការយកក្រុមហ៊ុន Tesla ឯកជន។
ក្រុមប្រឹក្សាតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះ បានរកឃើញថា មហាសេដ្ឋី Elon Musk មិនត្រូវទទួលខុសត្រូវចំពោះវិនិយោគិនដែលកំពុងខាតបង់ប្រាក់រាប់លានដុល្លារលើការវិនិយោគនៅក្រុមហ៊ុន Tesla ឡើយ។ ការសម្រេចនេះ ខណៈសាលក្រមដែលចេញដោយគណៈវិនិច្ឆ័យ៩ នាក់ នៅរដ្ឋកាលីហ្វ័រនីញ៉ាខាងជើង ដែលតំណាងឱ្យជ័យជម្នះផ្លូវច្បាប់សម្រាប់មហាសេដ្ឋីអាយុ ៥១ ឆ្នាំ បានបង្ហាញពីការធ្លាក់ចុះនៃតម្លៃ រថយន្តអគ្គិសនី Tesla រហូត ៤៤% កាលពីឆ្នាំមុនមក។
ក្នុងអំឡុងពេលសវនាការ លោក Musk ផ្ទាល់បានយកសាក្សីដើម្បីការពារសារមួយចំនួនដែលគាត់បានបង្ហោះនៅលើ twitter ទាក់ទងនឹងការផ្តល់សក្ខីកម្មថា គាត់បានធ្វើកិច្ចព្រមព្រៀងចាប់ដៃគ្នាក្នុងឆ្នាំ ២០១៨ ជាមួយភាគីវិនិយោគរបស់ខ្លួនមកពីប្រទេស អារ៉ាប៊ីសាអ៊ូឌីត ជាសាធារណៈ ដើម្បីផ្លាស់ប្តូរក្រមហ៊ុន Tesla ពីក្រុមហ៊ុនសាធារណៈទៅជាឯកជនវិញ។
នៅអំឡុងពេល ៨ ម៉ោងនៃការធ្វើសក្ខីកម្មកាលពីខែមុននេះ Musk បាននិយាយចំពោះមុខតុលាការថា ខ្លួនមិនមានបំណងអាក្រក់នោះទេ ហើយសន្យាថា នឹងទទួលខុសត្រូវចំពោះម្ចាស់ភាគហ៊ុនទាំងអស់។
ប៉ុន្តែលោក Nicholas Porritt មេធាវីតំណាងឱ្យម្ចាស់ភាគហ៊ុន Tesla ក្នុងសំណុំរឿងនេះ បានបដិសេធថា គ្មានកិច្ចព្រមព្រៀងផ្លូវការណាមួយកើតឡើងនោះទេ ហើយថា Tweet របស់ Musk បានបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងអ្នកវិនិយោគ ដោយធ្វើឱ្យពួកគេខាតបង់រាប់លាន និងរាប់ពាន់លានដុល្លារដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានការប្រែប្រួល ក្នុងអំឡុងពេលនៃការធ្លាក់ចុះ។
គួរបញ្ជាក់ផងដែរថា Musk បានបង្ហោះសារអនឡាញនិយាយពីការសម្រេចចិត្តលុបចោលសំណើឯកជន បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយម្ចាស់ភាគហ៊ុន កាលពី ៣ សប្តាហ៍មុន។ ហើយនៅក្នុងការធ្វើសក្ខីកម្មរបស់លោក ក៏មិនមានការសង្ស័យអ្វីថា Musk បានប្រមូលលុយពីវិនិយោគិនរបស់ខ្លួនទៅទាញយកក្រុមហ៊ុន រ៉ុក្កែត SpaceX នោះទេ។
គួររំឭកផងដែរថា ភាគហ៊ុនរបស់លោក Musk ត្រូវបានបែងចែកជា ២ ក្រោយពីខ្លួនបានទិញយកក្រុមហ៊ុន Twitter ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅតែបន្តមានតម្លៃច្រើនជាង ៨ ដងនៃតម្លៃភាគហ៊ុនផ្សេងៗទៀតដែរ៕
វីដេអូ៖