​កូ​សូ​វ៉ូ និង​ស៊ែ​ប៊ី មិនបាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​ដ៏​មាន​សក្តានុពល​ណាមួយ កាលពី​យប់​ថ្ងៃ​សៅរ៍​បន្ទាប់ពី​បាន​បើក​កិច្ច​ពិ​ភា​ក្សា​អស់​ពេល​យ៉ាងយូរ ទោះបីជា​សហភាព​អឺរ៉ុប បាន​សាទរ​ចំពោះ​វឌ្ឍនភាព​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​ដែល​បាន​ស្វែងរក​ជា​យូរ​មកហើយ​រវាង​សត្រូវ​ទាំង​២​ក៏ដោយ​។​

​កិច្ចចរចា​ជុំ​ថ្មី​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចការ​ការទូត​ដែល​សម្រប​សម្រួល​ដោយ​សហភាព​អឺរ៉ុប​បាន​ប៉ុន្មាន​ខែ ជិត ​​២៥ ​ឆ្នាំ ក្រោយពី​សង្គ្រាម​រវាង​ក្រុម​បះបោរ​ជនជាតិ​អាល់​បា​នី និង​កងកម្លាំង​ស៊ែ​ប៊ី​បាន​បង្កឱ្យមាន​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​អង្គការ​ណា​តូ​ដែល​បានបញ្ចប់​ជម្លោះ ហើយ​បានឃើញ​បុគ្គលិក​រដ្ឋាភិបាល​ស៊ែ​ប៊ី និង​កងកម្លាំង​សន្តិសុខ​ដកខ្លួន​ចេញ ពី​ទឹកដី​បំបែក​ខ្លួន​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​កូ​សូ​វ៉ូ Albin Kurti និង​លោក​ប្រ​ធានា​ធិបតី​ស៊ែ​ប៊ី Aleksan dar Vucic បានធ្វើការ​ពិភាក្សា រយៈពេល​ជិត ១២​ ម៉ោង ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​មួយ​នៅ​រដ្ឋ Ohrid ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ា​សេ​ដ្វា​ន ដោយ​ជ្រើស​រើសយក​ផែនការ​ ១១ ចំណុច ដែល​សហភាព​អឺរ៉ុប បានបង្ហាញ​កាលពី​ខែ​មុន​ក្នុងអំឡុង​កិច្ចប្រជុំ​​កំពូល​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​។​

​ប៉ុន្តែ​នៅ​ទីបញ្ចប់ ពួកគេ​បាន​បរាជ័យ​មិនបាន​ឈានដល់​កិច្ច​ព្រមព្រៀង​ចុងក្រោយ ដែល​អាច​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំង ​២ ​ទេ​។​

​បន្ទាប់ពី​កិច្ចពិភាក្សា​នោះ​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell បាន​បញ្ជូន​សញ្ញា​ចម្រុះ​អំពី​ការចរចា​ដោយនិយាយ​ថា ក្របខ័ណ្ឌ​ដើម្បី​អនុវត្ត​ផែនការ​បាន​ឈានដល់​នោះ ប៉ុន្តែ​ផ្លូវ​ឆ្ពោះទៅរក​ភាពប្រក្រតី​នៃ​ទំនាក់ទំនង​ឡើងវិញ នៅតែ​ស្មុគស្មាញ​។​

​លោក Borrell បាន​និយាយ ថា​៖ «​ភាគី​ទាំង ​២​ មិនអាច​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទៅវិញទៅមក​តាម​មហិច្ឆតា​ដូចដែល​យើង​កំពុងផ្តល់​ឬ​ស្នើ​នោះទេ​» ​ទោះបីជា​លោក​បាន​សាទរ​ចំពោះ​ការ​ឈានដល់​កិច្ចព្រមព្រៀង​ដែល​មិនបាន​ចុះហត្ថលេខា​នៅ​ទីបញ្ចប់​ក្តី​។​

​ប្រទេស​ស៊ែ​ប៊ី បាន​បដិសេធ​ជា​យូរ​មកហើយ​ក្នុងការ​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ​ឯកតោភាគី​របស់​កូ​សូ​វ៉ូ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ​ ២០០៨ ដោយមាន​ជម្លោះ​ជាច្រើន​ឆ្នាំ​នៃ​ភាពចលាចល​បាន​ផ្ទុះឡើង​រវាង​ទីក្រុង​បែ​ល​ក្រា​ដ​និង​អតីត​ខេត្ត​បំបែក​ខ្លួន​របស់ខ្លួន​។​

​បន្ទាប់ពី​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍ មេដឹកនាំ​ទាំង​ ២ បាន​ទទួលស្គាល់ថា មានការ​រីកចម្រើន ប៉ុន្តែ​បាន​បញ្ចេញ​នូវ​ភាព​ព្រងើយកន្តើយ​ចំពោះ​ភាគី​ម្ខាង​ទៀត​ជុំវិញ​ការ​បរា​ជ័យ​ក្នុងការ​សរសេរ​លើ​ក្រដាស​។​

​លោក Kurti នៃ​ប្រទេស​កូ​សូ​វ៉ូ បាន​និយាយថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចុះ​ហត្ថ​លេ​ខា​លើ​ឯកសារ នេះ ប៉ុន្តែ​បាន​ស្តី​បន្ទោស​មេដឹកនាំ​របស់​ប្រទេស​ស៊ែ​ប៊ី​ចំពោះ ការខកខាន​មិនបាន​ចុះហត្ថលេខា​លើ​ផែនការ​នេះ​ជា​លើក​ទី​ ២​។​

​លោក Kurti បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​៖ «​ភាគី​ម្ខាង ទៀត​ដូចជា​នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ​កំពុងតែ​ចៀសវាង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។​ «​ឥឡូវនេះ​វា​អាស្រ័យ​លើ​សហ​​ភាព​អឺរ៉ុប​ក្នុងការ​ស្វែងរក​យន្តការ​ដើម្បី​ធ្វើឱ្យ​ស្ថានភាព​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​មាន​ភាពស្របច្បាប់ និង​ជា​លក្ខណៈ​អន្តរជាតិ​»​។​លោក​ប្រធានាធិបតី Vucic មាន​ភាពកក់ក្តៅ​ចំពោះ​លទ្ធផល​ថ្ងៃនោះ​។​

​លោក Vucic បាន​និយាយថា​៖ «​ខ្ញុំ​គិតថា យើង​បាន​បោះជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​បរិយាកាស​ស្ថាបនា ហើយ​យើង​នឹង​ចាប់ផ្តើម​ធ្វើការ​លើ​អ្វីមួយ​។ ពិតណាស់ វា​មិនមែនជា​ថ្ងៃ D-day ប៉ុន្តែ​វា​ជា​ថ្ងៃ​ធម្មតា​»​។​

​ឯកសារ ១១​ ចំណុច​ដែល​គាំទ្រ​ដោយ EU បានដាក់​ចេញ​នូវ​ក្រប​ខ័​ណ្ឌ​មួយ​ដែល​បញ្ជាក់ថា ភាគី​ទាំង​ ២ មិន​ប្រើ​អំពើហិង្សា​ដើម្បី​ដោះ​ស្រាយ​ជម្លោះ ឬ​ស្វែងរក​ការរារាំង​ភាគី​ម្ខាង​ទៀត​ពី​ការចូលរួម​ក្នុង​សហភាព​អឺរ៉ុប ឬ​ស្ថាប័ន​អន្តរជាតិ​ផ្សេងទៀត ដែលជា​ការទាមទារ​ដ៏​សំខាន់​ពី​កូ​សូ​វ៉ូ​។​

​ក្របខ័ណ្ឌ​ការងារ​នេះ ក៏​នឹងមាន​លទ្ធផល​ក្នុងការ​ទទួលស្គាល់​ដោយ​គ្មាន​ការពិត​រវាង​ភាគី​ទាំង ២ ដោយ​កូ​សូ​វ៉ូ និង​ស៊ែ​ប៊ីទ​ទួល​យក​ឯកសារ​ធ្វើដំណើរ សញ្ញាបត្រ ស្លាក​លេខ និង​ត្រា​គយ​របស់​ភាគី​ម្ខាង​ទៀត​។​

​រដ្ឋបាល​របស់លោក Kurti សង្ឃឹមថា​កិច្ចព្រមព្រៀង​មួយ​នឹង​អនុញ្ញាត​ឱ្យមាន​ការចូល​ទៅក្នុង​ស្ថាប័ន​អន្តរជាតិ​របស់​កូ​សូ​វ៉ូ ជា​ពិសេស​អង្គការសហប្រជាជាតិ ដែលជា​គោលដៅ​ស្វែងរក​ជា​យូរ​មកហើយ​សម្រាប់ រដ្ឋាភិបាល​នៅ ក្នុង​រដ្ឋធានី Pristina​។​

​មេដឹកនាំ​នៃ​ប្រទេស​ស៊ែ​ប៊ី និង​កូ​សូ​វ៉ូ បាន​សារភាពថា មានការ​​គាបសង្កត់​កាន់តែខ្លាំង​ឡើង​ដោយ​រដ្ឋាភិបាល​លោកខាងលិច ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ បន្ទាប់ ពី​មាន​ជម្លោះ​អស់​រយៈពេល​ជាង ២​ ទសវត្សរ៍​។​

​សម្ពាធ​កើនឡើង​កើតឡើង នៅពេលដែល​សហភាព​អឺរ៉ុប និង​ទី​​ក្រុង​វ៉ាស៊ីនតោន បាន​បម្រុង​ទុក​សាច់ដុំ​ការទូត​របស់​ពួកគេ​ជាច្រើន​សម្រាប់​ការដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដែល​ជំរុញឱ្យមាន​ការព្រួយបារម្ភ​ថា វិមាន​ក្រឹម​ឡាំង​អាច​នឹង​ប្រើប្រាស់​បញ្ហា​កូ​សូ​វ៉ូ​ធ្វើជា​ចំណែក​មួយ ដើម្បី​បំបែក​អឺរ៉ុប​បន្ថែមទៀត​។​

​កូ​សូ​វ៉ូ នៅតែ​ជា​មន្ទិលសង្ស័យ​ក្នុងចំណោម​តំបន់​ដ៏​ធំ​នៃ​ប្រជាជន​ស៊ែ​ប៊ី ដែល​ចាត់ទុក​ទឹកដី​នេះ​ជា​ស្រុក​កំ​ណើ​ត​ត្រឹមត្រូវ​របស់​ពួកគេ​ដែល​រង​ការវាយប្រហារ​ពី​អ្នក​ខាងក្រៅ​អស់​ជាច្រើន​សតវត្សរ៍​មកហើយ​។​

​នៅក្នុង​រដ្ឋធានី​បែ​ល​ក្រា​ដ​របស់​ប្រទេស​ស៊ែ​ប៊ី​កាលពី​ថ្ងៃ​សុក្រ មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​មួយ​។​

​លោក Milica Djurdjevic Stamenkovski ប្រធាន ក្រុម​ជាតិ​និយម​ជ្រុល​ពេក (Oath Keepers) បាន​ប្រាប់​ហ្វូងមនុស្ស​ថា​៖ «​ឱ​សាន វាទ​នេះ​... វា​មិនមែនជា​កិច្ចព្រមព្រៀង​ទេ វា​ជាការ​ក្បត់​។​

​កូ​សូ​វ៉ូ ជាទី​ជម្រក​របស់​ជន​ជាតិ​ស៊ែ​ប៊ី​ប្រមាណ ១២០ ០០០ នាក់ ដែល​ភាគច្រើន​នៅតែ​ស្មោះត្រង់​នឹង​ទីក្រុង​បែ​ល​ក្រា​ដ ជាពិសេស​នៅ​តំបន់​ភាគ​ខាងជើង​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ែ​ប៊ី ជា​កន្លែង​ដែលមាន​ភាពចលាចល ការតវ៉ា​និង​អំពើហិង្សា​ម្តងម្កាល​៕