
ទាហានអ៊ុយក្រែនម្នាក់អង្គុយលើរថក្រោះ T-72 នៅខ្សែត្រៀមជួរមុខក្បែរក្រុង Bakhmut កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ AFP
ប្រភពពីមន្ត្រីរបស់រុស្ស៊ីនិយាយថា កងកម្លាំងរុស្ស៊ីកំពុងឆ្ពោះទៅមុខនៅក្នុងទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន ទោះបីជាមានប្រយុទ្ធតស៊ូរវាងគ្នានិងគ្នាយ៉ាងខ្លាំងក្លាក៏ដោយ។ រុស្ស៊ីថា ទ័ពខ្លួនស្ទើរតែគ្រប់គ្រងរោងចក្រលោហៈនៅទីនោះបានទាំងស្រុងទៀតផង។
ការអះអាងបែបនេះផ្ទុយគ្នានឹងការពិពណ៌នារបស់អ៊ុយក្រែននិងលោកខាងលិចអំពីស្ថានការណ៍ក្នុងទីក្រុង Bakhmut ដែលពួកគេបាននិយាយថាមានស្ថិរភាព។ភាគីអ៊ុយក្រែន ទ័ពរុស្ស៊ីបានធ្លាក់ធ្លាក់ដៃ។ទីភ្នាក់ងារព័ត៌រ៉យទ័រថា មិនអាចផ្ទៀងផ្ទាត់ស្ថានភាពពិតពីសមរភូមិបានទេ។
សមរភូមិ Bakhmut ដែលរុស្ស៊ីហៅតាមឈ្មោះសម័យសូវៀតថា Artyomovsk បើកបង្ហូរឈាម រយៈពេលជាច្រើនខែមកហើយ ។កន្លែងនេះគឺជាចំណុចស្នូលនៃសង្គ្រាមរបស់ទីក្រុងម៉ូស្គូទន្ទ្រានលើអ៊ុយក្រែន ។
លោក Denis Pushilin មេដឹកនាំតំបន់ Donetsk ដែលជាកូនជឹងរបស់រុស្ស៊ី បាននិយាយថា កងកម្លាំងអ៊ុយក្រែនភាគច្រើនដកថយពីរោងចក្រលោហៈ AZOM នៅផ្នែកខាងលិចនៃទន្លេ Bakhmutka។
លោក Pushilin បាននិយាយថា ៖«រឿងសំខាន់នៅទីនេះគឺការបោសសម្អាតតំបន់ឧស្សាហកម្មក្នុងទីក្រុងបន្ទាប់ពីដណ្ដើមបាន។
ទោះជាយ៉ាងណាភាគីទាំង២ និយាយថា សត្រូវរបស់ខ្លួនសុទ្ធតែរងគ្រោះយ៉ាងដំណំក្នុងសមរភូមិBakhmut។
លោក Denis Pushilin មេដឹកនាំតំបន់ Donetsk បាននិយាយថាទាហ៊ានស៊ីឈ្នួលក្រុមWagner របស់រុស្ស៊ី កំពុងបន្តដឹកនាំការវាយលុកនៅក្នុងទីក្រុងនេះ។
លោក Pushilin បានប្រាប់ពិធីករទូរទស្សន៍រដ្ឋរុស្ស៊ីថា ៖«កម្លាំង (Wagner) កំពុងឆ្ពោះទៅមុខ ពិតណាស់ពួកគេកំពុងឆ្ពោះទៅមុខ។ សម្រាប់សត្រូវ(អ៊ុយក្រែន)ពិតជាយ៉ាប់ណាស់ ពីព្រោះផ្លូវទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រង (របស់រុស្ស៊ី)»។
បណ្តាញ Telegram ដែលទាក់ទងជាមួយ Wagner កាលពីថ្ងៃអង្គារ ២៨ មីនា បានចេញផ្សាយរូបភាពដែលពួកគេបាននិយាយថាត្រូវបានគេថតនៅខាងក្នុងរោងចក្រលោហធាតុ។ ពួកគេបាននិយាយថា ទាហានស៊ីឈ្នួល Wagner កំពុងបោសសម្អាតយុទ្ធជនអ៊ុយក្រែនដែលសេសសល់ជាក្រុមតូចៗ រួមទាំងម្នាក់ដែលជាប់នៅក្នុងអគាររដ្ឋបាលផង។
ឧត្តមសេនីយ៍ Valery Zaluzhniy អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងកៀវ បានគ្រប់គ្រងការវាយលុករបស់រុស្ស៊ីនៅក្នុងនិងជុំវិញ Bakhmut។គាត់បាននិយាយថាស្ថានភាពកំពុងមានស្ថិរភាព។
ចារកម្មយោធាអង់គ្លេសបាននិយាយថា ការវាយលុករបស់រុស្ស៊ីបានជាប់គាំង ហើយកងទ័ពបានស្លាប់យ៉ាងច្រើននិងខូចខាតធ្ងន់ធ្ងរ៕