​វិធានការ និង​សកម្មភាព​របស់​អ៊ី​ស្រា​អែល​ប្រឆាំងនឹង ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​វេស​ប៊ែង និង​ទីក្រុង​ហ្សេរុយ​សា​ឡិ​ម​ខាងកើត​នឹងមិន​នាំមក​នូវភាពស្ងប់ស្ងាត់​ឬ​ស្ថិរភាព​ទេ​។

លោក Nabil Abu Rudeineh អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន បាន​និយាយថា ការ​ទៅលេង​រាល់​ថ្ងៃ​របស់​ប្រជាជនអ៊ី​ស្រា​អែល​ស្តាំនិយម​នៅ​បរិវេណ​វិហារ Al​ Aqsa Mosque ក្នុង​ទីក្រុង​ហ្ស៊េរុយ​សា​ឡិ​ម គឺជា​បញ្ហា ប្រឈម​យ៉ាងច្បាស់ និង​ការ​បង្ក​ហេតុដែល​ត្រូវបាន​គេ​ថ្កោល​ទោស និង​មិនអាច​ទទួលបាន​នោះទេ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក​បាន​និយាយថា​៖​ «​អ្នក​តាំង​លំនៅ​អ៊ីស្រា​អែល​រាប់សិប​នាក់​ដែល​ដឹកនាំ​ដោយ​លោក Rabbi Yehuda Glick បាន​ចូលទៅក្នុង​ទីលាន Al Aqsa Square ធ្វើដំណើរ​បង្កហេតុ និង​បាន​បួងសួង​អធិដ្ឋាន​នៅ​ផ្នែក​ខាងកើត​នៃ​វិហារ​នោះ​»​។​

​ការចូលទៅ​ទីលាន​នោះបាន​កើតឡើង ១ ​ថ្ងៃ​ ក្រោយពី​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ៦​ នាក់ បាន​ឈឺចាប់​ដោយសារ​ស្ទះខ្យល់​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​ការវាយប្រហា​រ​ស្ព្រៃ​យ៍​ម្រេច​របស់​អ្នក​តាំង​លំ​នៅ​អ៊ី​ស្រា​អែលនិង​ការ​វាយ​ធ្វើបាប​នៅក្នុង​ទីប្រជុំជន Huwara ខាងត្បូង​ទីក្រុង​ណា​ប្លូ​នៃ​តំបន់​វេស​ប៊ែ​ង​។ នេះ​បើ​យោងតាម​សាក្សី​ប៉ា​ឡេ​ស្ទី​ន​។

​ពួកគេ​បាន​និយាយថា អ្នក​តាំង​លំនៅអ៊ី​ស្រា​អែល​រាប់​សិប​នាក់ បានធ្វើការ​វាយ​ប្រ​​ហារ​ផ្ទះសំបែង​ជាច្រើន​របស់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន យានជំនិះ និង​រថយន្ត​សាមុយ ក្រៅពី​ដុត​រថយន្ត​ដឹកទំនិញ​ ១ ​គ្រឿង​នៅក្រោម​ការការពារ​រប​ស់​កងទ័ព​អ៊ី​ស្រា​អែល​។​

​លោក​បាន​បន្ថែមថា​៖ «​ការបន្ត​របស់​អ៊ី​ស្រា​អែល​ក្នុងការ​ចាត់វិធានការ​បែបនេះ​ជា ការបន្ថែម​ទៅលើ​ការកើនឡើង​នៃ​ឧក្រិដ្ឋកម្ម​របស់​អ្នក​តាំង​លំនៅ​ប្រឆាំងនឹង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ក្រោម​ការការពារ​រប​ស់​កងទ័ព​ដែល​កាន់កាប់​តំបន់​វេស​ប៊ែង នឹងមិន​នាំមក​នូវ​ភាពស្ងប់ស្ងាត់ ឬ​ស្ថិរភាព នោះទេ​»៕