លោក Marcin Przydacz ទីប្រឹក្សាគោលនយោបាយអន្តរជាតិរបស់ប្រធានាធិបតីប៉ូឡូញ បាននិយាយតាមវិទ្យុ RMF នៅថ្ងៃចន្ទនេះថា អាជ្ញាធរប៉ូឡូញ បានប្រគល់យន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងទៅឱ្យអ៊ុយក្រែន។
លោកបាននិយាយថា៖ «តាមខ្ញុំដឹង MiG-29 ជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅហើយ។
លោក Przydacz បន្ថែមថា៖«យោងទៅតាមព័ត៌មានរបស់ខ្ញុំ ដំណើរការនោះ បានចប់រួចរាល់ហើយ ទោះបីជាការប្រគល់ ផ្នែកទី១ មានការព្រួយបារម្ភក្តី។
លោកក៏បានបង្ហាញផងដែរថា ប្រទេសប៉ូឡូញគ្រោងនឹងជំនួសឧបករណ៍នេះជាមួយនឹងម៉ាស៊ីនទំនើបបន្ថែមទៀតនៅក្នុង ប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រទេសប៉ូឡូញមានយន្តហោះចម្បាំង MiG-29 ចំនួន ២៨ គ្រឿង។ ពួកគេឈរជើងនៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Malbork។
នៅថ្ងៃទី ១៦ខែមីនា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា ក្រុងកៀវនឹងទទួលយន្តហោះចម្បាំង MiG-29 ចំនួន ៤ គ្រឿងដំបូងពីទីក្រុងWarsaw ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ បើតាមលោក ពេលនេះ យន្តហោះដែលនៅសេសសល់ កំពុងស្ថិតក្រោមការថែទាំ ពួកគេនឹងត្រូវបានរៀបចំ និងប្រគល់ជូននាពេលឆាប់ៗនេះ៕