ប្រទេសហ្វាំងឡង់ ក្លាយជាសមាជិកទី៣១ នៃអង្គការណាតូនៅថ្ងៃអង្គារនេះ នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាប្រវត្តិ សាស្ត្រដែលបង្កឡើងដោយសង្រ្គាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន ដែលធ្វើឱ្យព្រំដែនសម្ព័ន្ធមិត្តដឹកនាំដោយ អាមេរិកជាមួយរុស្ស៊ីកើនឡើងទ្វេដង។
កាលពីឆ្នាំមុន ការលុកលុយពេញទំហឹងរបស់វិមានក្រឹមឡាំងទៅលើអ៊ុយក្រែន បានធ្វើឱ្យទិដ្ឋភាពសន្តិសុខរបស់អឺរ៉ុប ក្រឡាប់ចាក់ និងបានជំរុញឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតប្រទេសជិតខាង ទម្លាក់ចោលការមិនចូលបក្សសម្ព័ន្ធរាប់ទសវត្សរ៍ហើយនោះ។
សម្ព័ន្ធមិត្តថ្នាំងថ្នាក់មានតូកគី និងហុងគ្រី សម្រាប់ហេតុផលផ្សេងគ្នារៀងៗខ្លួន បានពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសហ្វាំងឡង់ ដើម្បីមកនៅក្រោមឆ័ត្ររបស់អង្គការណាតូ ហើយការរីកចម្រើនរបស់ទីក្រុង Stockholm នៅតែត្រូវបានគេរារាំង។
ប៉ុន្តែកាលពីសប្តាហ៍មុន សភាតួកគីបានបោះឆ្នោត ដើម្បីជម្រះឧបសគ្គចុងក្រោយរបស់ប្រទេសហ្វាំងឡង់។
ការបញ្ចប់ការផ្តល់សច្ចាប័នក្នុងរយៈពេល ១ឆ្នាំ នៅតែធ្វើឱ្យដំណើរការសមាជិកភាពលឿនបំផុត នៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់សម្ព័ន្ធមិត្ត។
អ្វីដែលនៅសេសសល់នោះ គឺជាភាពត្រឹមត្រូវតាមច្បាប់ត្រូវបានរៀបចំយ៉ាងច្បាស់លាស់នៅថ្ងៃអង្គារនេះ នៅទីស្នាក់ការអង្គការណាតូ។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ នឹងប្រគល់ឯកសារចូលជាធរមានជាផ្លូវការដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្លីងកែន ជាអ្នករក្សាសន្ធិសញ្ញាបង្កើតអង្គការណាតូ។
បន្ទាប់មក ទង់ជាតិពណ៌ខៀវ-សរបស់ប្រទេសនេះ នឹងត្រូវលើកឡើងនៅជាប់នឹងសម្ព័ន្ធមិត្តថ្មីរបស់ខ្លួន រវាងប្រទេសអេស្តូនី និងបារាំង នៅពីមុខទីស្នាក់ការកណ្តាលដ៏ភ្លឺស្វាង នៅទីក្រុងប្រ៊ុចសែល។
អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថេនប៊ឺក បាននិយាយថា៖«នេះពិតជាថ្ងៃប្រវត្តិសាស្ត្រ។ វាជាថ្ងៃដ៏អស្ចារ្យសម្រាប់សម្ព័ន្ធមិត្តនេះ»៕