
លោកនាយករដ្ឋមន្ត្រីអង់គ្លេ Rishi Sunak ។ AFP
សារព័ត៌មាន CNA ផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នឹងជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាសប្តាហ៍ក្រោយនៅប្រទេសអៀរឡង់ខាងជើង។ ជំនួបនេះគ្រោងធ្វើឡើងពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden ទៅចូលរួមក្នុងខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព Good Friday (កិច្ចព្រមព្រៀងបញ្ចប់អំពើហិង្សជម្លោះនយោយស្រួចស្រាល់នៅអៀរឡង់ខាងជើង)។
សហរដ្ឋអាមេរិកធ្លាប់ធ្វើជាអាជ្ញាកណ្ដាលក្នុងជម្លោះនៅអៀរឡង់ខាងជើង ហើយអាមេរិកនៅតែជាសំឡេងដ៏មានឥទ្ធិពលនៅក្នុងនយោបាយរបស់ប្រទេសអៀរឡង់ខាងជើង ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកSunak នឹងស្វាគមន៍លោក Biden នៅល្ងាចថ្ងៃអង្គារទី១១ មេសានៅពេលយន្តហោះ Air Force Oneដឹកប្រធានាធិបតីអាមេរិកចុះចត។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយកំណត់នូវព័ត៌មានលម្អិតមួយចំនួននៃសកម្មភាពលោក Sunak។
លោកBiden នឹងចំណាយពេលនៅសាធារណរដ្ឋអៀរឡង់ ជាកន្លែងដែលគាត់នឹងទៅលេងទីក្រុង Dublin ជាផ្ទះកំណើតរបស់ដូនតាគាត់។លោកមានដើមកំណើតជាជនជាតិអៀរឡង់។
កិច្ចព្រមព្រៀងសន្តិភាព Good Friday បានចុះហត្ថលេខានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ១៩៩៨ដើម្បីបញ្ចប់ការបង្ហូរឈាមរយៈពេល ៣ ទសវត្សរ៍នៅអៀរឡង់ខាងជើង។
នៅអៀរឡង់ខាងជើងមានគណបក្សធំៗចំនួន២ ដែលម្ខាងគាំទ្រអង់គ្លេសនិងម្ខាងទៀតមានជំហរមិនគាំទ្រអង់ គ្លេសពិសេសក្នុងពេលដែលអង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអ៊ឺរ៉ុប។ កាលពីខែមីនា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MI5 របស់ចក្រភពអង់គ្លេសបានជូនដំណឹងពីកម្រិតនៃការគំរាមកំហែងពីអំពើភេរវកម្មនៅក្នុងប្រទេសអៀរឡង់ខាងជើងដែលមានន័យថា ការវាយប្រហារទំនងជាមានកម្រិតខ្ពស់។ទោះជាយ៉ាងណាគ្មានសញ្ញាណាមួយដែលបង្ហាញថាការវាយប្រហារអាចនឹងកើតឡើងក្នុងពេលប្រារព្ធខួបលើកទី២៥ឆ្នាំនៃថ្ងៃសន្តិ ភាពនៅអៀរឡង់ខាងជើងនោះឡើយ។
លោក Bidenធ្លាប់ប៉ះទង្គិចជាមួយរដ្ឋាភិបាលអង់គ្លេសក្នុងអំឡុងពេលកិច្ចពិភាក្សាពីការចាកចេញពីសហភាពអ៊ឺរ៉ុបរបស់អង់គ្លេស។ប៉ុន្តែលោក គាំទ្រដល់កិច្ចព្រមព្រៀងចក្រភពអង់គ្លេស-សហភាពអឺរ៉ុប ដើម្បីដោះស្រាយភាពតានតឹងមួយចំនួនដែលបណ្តាលមកពីកិច្ចព្រមព្រៀង Brexit ដើម៕