នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​អាល្លឺម៉ង់​នៃ​ទីក្រុង Hamburg​ បាន​ចេញ​សេចក្តី​ព្រមាន​ពី​បរិមាណ​ផ្សែង​បំពុល​ដែល​កំពុង​ហើរ​ពាសពេញ​ទីក្រុង ​បន្ទាប់ពី​អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញពី​ឃ្លាំងផ្ទុក​អីវ៉ាន់​ក្នុង​ទីក្រុងនេះ​ កាលពីថ្ងៃ​ទី​ ៩ ​ខែ​មេសា ឆ្នាំ ​២០២៣។

យោង​តាម​សារព័ត៌មាន​ DPA​ បាន​ឱ្យ​ដឹងថា​រោងចក្រ​ចំនួន​២ នៅក្នុង​សង្កាត់​ Rothenburgsort​ បាន​ឆាបឆេះ​ឡើង​នាវេលា​ម៉ោង​ប្រហែល ២ ​និង​ ៣០ នាទី​ព្រឹក ​និង​បានបណ្តាល​ឱ្យ​ទីក្រុង ​Hamburg​ គ្របដណ្ត​ប់​ទៅ​ដោយ​ឧស្ម័ន​ពុល​អ៊ីដ្រូហ្ស៊ែន​យ៉ាងខ្មៅ​ងងឹត។ ​មិន​តែ​ប៉ុណ្ណោះ​ផ្លូវ​រវាងទី​ក្រុង Büchen​ និង​ទីក្រុង​ Hamburg ​ត្រូវបាន​បិទ​និង​រថភ្លើង​រវាង​ទី​ក្រុង​ Berlin ​និង​ Hamburg ​ក៏​ត្រូវ​បាន​ពន្យារ​ពេល​ផងដែរ។​ស្របពេល​ជា​មួយគ្នានេះ​ដែរ​ប្រជាជន​នៅ​ក្នុងទី​ក្រុង ​Hamburg​ ត្រូវ​បាន​បង្គាប់​ឱ្យ​បិទទ្វារ​បិទ​បង្អួច​និង​បិទ​រាល់​ម៉ាស៊ីន​ដែល​ប្រើប្រាស់​ភ្លើង ​ខណៈពេល​ដែល​ប្រជាជន​ជាង​ ១៤០​ នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំ​បន់​ឆេះ​ភ្លាមៗ។​

សូម​បញ្ជាក់​ផង​ដែរ​ថា ​បច្ចុប្បន្ននេះ​គេ នៅ​មិនទាន់​បាន​ផ្តល់​ព័ត៌មាន​ពិតប្រាកដ​នៅឡើយទេ​ហើយ​ក្រុម​អ្ន​ក​ពន្លត់អគ្គិភ័យ​ក៏​កំពុង​តែស្វះ​ស្វែង​ពន្លត់​អណ្តាតភ្លើងផ​ងដែរ​ ដើម្បីចៀសវាង​ការ​ឆេះរាល​ដាល ​និង​ឧស្ម័ន​បំពុល​៕