
នៅក្នុងរូបថតឯកសារនេះ ថតនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ ឡូហ្គោTwitter នៅការិយាល័យរបស់ពួកគេក្នុងទីក្រុងញូវយ៉ក។AFP
សញ្ញាធីកពណ៌ខៀវរបស់ Twitter ត្រូវបានផ្ដល់ឡើងវិញទៅឱ្យប្រព័ន្ធផ្សព្វផ្សាយ តារាល្បី និងគណនីល្បីឈ្មោះមួយចំនួននៅជុំវិញពិភព លោកបន្ទាប់ពីមានប្រតិកម្មចំពោះការដកសញ្ញាធីកព័ត៌ខៀវនេះ ចេញពីគណនេយ្យ Twitter របស់ពួកគេ។
សញ្ញាធីកពណ៌ខៀវភាគច្រើនសម្គាល់ជាទូទៅថា គណនេយ្យពិតប្រកដឬហៅម្យ៉ាងទៀតជាគណនេយ្យផ្លូវការ ទោះជាយ៉ាងណាលោក Elon Musk ធ្លាប់បង្ហាញគំនិតលក់សញ្ញាធីកនេះដើម្បីប្រមូលលុយ។
បណ្ដាញសង្គម យក្សមួយនេះចង់លក់សញ្ញាធីកពណ៌ខៀវក្នុងតម្លៃ៨ខែក្នុង១ ខែ ឬ បានន័យថាអ្នកចង់មានសញ្ញាធីកពណ៌ខៀវត្រូវបង់ប្រាក់ឱ្យTwitter៨ដុល្លារជារៀងរាល់ខែ។កាលពីឆ្នាំមុនក្រុមហ៊ុននេះបានអនុវត្តយុទ្ធសាស្រ្តមួយដែលមានឈ្មោះថា «Twitter Blue» ដើម្បីបង្កើតប្រាក់ចំណូល។
កាលពីសប្ដាហ៍កន្លងទៅនេះTwitterបានដកសញ្ញាប្លូធីកទាំងអស់ចេញពីគណនេយ្យធ្វីតនៅលើពិភពលោក ដើម្បីបង្ខំឱ្យពួកគេបង់ប្រាក់។ ទោះជាយ៉ាងណាសារព័ត៌មាននានាផ្សាយថា មានគណនេយ្យមិនដល់៥%ផង ដែលបានជាវសេវានេះ។
កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ តារាល្បីមួយចំនួនបានយកសញ្ញាពណ៌ខៀវរបស់ពួកគេមកវិញ ហាក់ដូចជាមិនមានសកម្មភាពអ្វីទាំងអស់ រួមទាំងអ្នកនិពន្ធ Stephen King កីឡាករបាល់បោះNBA LeBron James និងអតីតប្រធានាធិបតីអាមេរិក Donald Trump។
មេធំធ្វីតលោក Musk បានសរសេរលើ Twitter កាលពីថ្ងៃសុក្រថាគាត់កំពុង «បង់ប្រាក់សម្រាប់ការជាវមួយចំនួនផ្ទាល់ខ្លួន»។
គណនីរបស់តារាល្បីមួយចំនួនដែលបានស្លាប់ ដូចជាមេចុងភៅជនជាតិអាមេរិកលោក Anthony Bourdain ក៏ទទួលបានសញ្ញាធីកពណ៌ខៀវផងដែរ។គណនីប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនទទួលបានសញ្ញាធីកឡើងវិញ រួមទាំង AFP ដែលមិនបានជាវ Twitter Blue ផងទេ។កាសែត New York Times ទទួលបានផ្លាកសញ្ញាមាសរបស់ខ្លួនវិញក្នុងខែនេះ បន្ទាប់ពី Musk បានវាយបកស្ថាប័នព័ត៌មានថាជាស្ថាប័នឃោសនា។
Twitter បានលុបចោលស្លាកសញ្ញាទាំងនេះកាលពីថ្ងៃសុក្រ រួមទាំងស្លាកសញ្ញាប្លូធីករបស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua និង RT របស់រុស្ស៊ី។
អ្នកកាសែតបច្ចេកវិទ្យា Kara Swisher បានសរសេរនៅលើ Twitterកាលពីថ្ងៃសៅរ៍ថា ៖«គ្មានបានការទេអាក្អូន»ព្រោះតែនាងបានទទួលប្លូធីកដោយនាងមិនបានសុំទាល់តែសោះ។
អ្នកស្រីលើកឡើងថា ៖តើ Elon ស្រឡាញ់ខ្ញុំ ឬសម្រាប់អ្នកតាមដាន១,៤៩លាននាក់របស់ខ្ញុំ? អ្នកស្រីបញ្ជាក់ថារូបគាត់នឹងមិនបង់ប្រាក់ឡើយ។
ទន្ទឹមនឹងនេះមានគណនេយ្យធ្វីធើរមួយចំនួនបានបានទទួលសញ្ញាប្លូធីកនេះ ដោយពួកគេមិនបានជាវនោះឡើយ ហើយគេជឿថា ទាំងនេះជាយុទ្ធសាស្ត្រជំនួញរបស់Twitter ក្រោមអំណាចមេធំ Elon Musk៕