
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol (ស្តាំ) និងភរិយា Kim Keon-hee ឡើងយន្តហោះ នៅពេល ចាកចេញទៅទីក្រុងវ៉ាស៊ីនតោន នៅឯមូលដ្ឋានទ័ពអាកាស Seoul ក្នុងទីក្រុង Seongnam នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣។ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី ២៤ មេសា ដើម្បីចូលរួម កិច្ចប្រជុំមួយជាមួយសហរដ្ឋអាមេរិក របស់ប្រធានាធិបតី Joe Biden ។
ដំណើរទស្សនកិច្ចនេះចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ខែមេសា។នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់របស់លោក ទៅកាន់សហរដ្ឋអាមេរិកហើយក៏ដំណើរទស្សនកិច្ចដំបូងបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយដែរ។ លោកយូន នឹងប្រារព្ធខួបលើកទី៧០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២ ។
ទន្ទឹមនឹងដំណើរទស្សនកិច្ចនេះ ប្រទេសកូរ៉េខាងជើងកំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបផង។
សារព័ត៌មានCNAបានដកការស្ទង់មតិនាពេលថ្មីៗនេះដោយវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយបានបង្ហាញថា អ្នកឆ្លើយប្រមាណជាងពាក់កណ្ដាលជឿថា សហរដ្ឋអាមេរិក នឹងមិនប្រថុយសុវត្ថិភាព ដើម្បីការពារសម្ព័ន្ធមិត្តនៅអាស៊ីរបស់ខ្លួននោះទេ។
អ្នកឆ្លើយសំណួរ ប្រមាណជាង៦៤ភាគរយគាំទ្រកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួនដោយខ្លួនឯងខណៈ ៣៣ ភាគរយបានប្រឆាំង។
ទីប្រឹក្សារងទទួលបន្ទុកសន្តិសុខជាតិរបស់លោកYoon បាននិយាយថា អ្វីៗនឹងដឹងច្បាស់នៅពេលដែលភាគទាំង២ជួបគ្នារួចនិងចេញសេចក្ដីថ្លែងការណ៍រួមគ្នា។ លោកថា ភាគីទាំង២ នឹងជជែកគ្នាពីកិច្ចសហការជាមួយគ្នាបន្ថែមទៀតរួមទាំងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកដើម្បីសន្តិសុខតំបន់។
មន្ត្រីជាន់ខ្ពស់អាមេរិក១រូប បាននិយាយកាលពីថ្ងៃសុក្រថា លោក Biden ទំនងជាសន្យាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។
ឯកសារយោធាអាមេរិកដែលបែកធ្លាយនាពេលថ្មីៗនេះ បានបង្ហាញពីការលំបាករបស់កូរ៉េខាងត្បូង ក្នុងការដោះស្រាយសម្ពាធពីសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការជួយផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន។កូរ៉េខាងត្បូង ព្យាយាមចៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ដោយសារតែផលប្រយោជន៍អាជីវកម្មនិងឥទ្ធិពលរុស្ស៊ីលើកូរ៉េខាងជើង។
ការផ្ដល់យោបល់បានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលថាសហរដ្ឋអាមេរិកបានធ្វើចារកម្មលើការពិភាក្សារបស់កូរ៉េខាងត្បូងអំពីការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនបានធ្វើឱ្យមានការលួចស្តាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ទោះបីជាភាគីទាំង២បានបដិសេធបញ្ហានេះក៏ដោយ៕