ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ បានរឹតបន្តឹងការដាក់ទណ្ឌកម្មរបស់ពួកគេប្រឆាំងនឹងកងការពារបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់ (IRGC) ជាផ្នែកមួយនៃការរឹតបន្តឹងថ្មីលើទីក្រុងតេអេរ៉ង់ជុំវិញការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានប្រកាសពីការហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើបុគ្គល ៤ នាក់ និង IRGC ក្នុងអង្គភាពរបស់ខ្លួន។
ទីក្រុងប្រ៊ុចសែលបានបន្ថែមបុគ្គលចំនួន ៨ នាក់ រួមទាំងសមាជិកសភារឹងរូសមេបញ្ជាការ IRGC ប្រចាំតំបន់ និងមន្ត្រីនៅផ្នែកវិនិយោគរបស់ខ្លួនទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ក៏ដូចជាប្រតិបត្តិករទូរស័ព្ទចល័ត Ariantel។
ក្រុមហ៊ុនទូរគមនាគមន៍ត្រូវបានចោទប្រកាន់ថា បានជួយអាជ្ញាធរតាមដានបាតុករ។
លោក Cleverly បាននិយាយថា ការហាមប្រាមនេះត្រូវបានធ្វើឡើងនៅក្នុងការសម្របសម្រួលជាមួយសហភាពអឺរ៉ុប និងអាមេរិក ដែលបានចុះហត្ថលេខាលើវិធានការទប់ស្កាត់របស់ពួកគេលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការបង្ក្រាបយ៉ាងតឹងរ៉ឹង។
ចក្រភពអង់គ្លេស បានទទួលរងសម្ពាធម្តង ហើយម្តងទៀតពីសមាជិកសភា ដើម្បីបន្តការដាក់ទណ្ឌកម្មលើ IRGC និងបានចាត់ទុកថា វាជាអង្គការភេរវកម្ម។
មន្ត្រី និងអង្គភាពជាង ៧០ របស់អ៊ីរ៉ង់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការបង្កកទ្រព្យសម្បត្តិរបស់ចក្រភពអង់គ្លេស និងការហាមប្រាមការធ្វើដំណើរចាប់តាំងពីខែតុលាឆ្នាំមុន។
ការិយាល័យបរទេសបានឱ្យដឹងថា៖ «ចុងក្រោយនេះមានការចូលរួមពីមេបញ្ជាការ IRGC ចំនួន ៤ រូបនាក់ ក្រោមការដឹកនាំដឹកនាំរបស់ពួកគេកងកម្លាំង IRGC បានបើកការបាញ់ប្រហារលើក្រុមបាតុករ គ្មានអាវុធដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ ក្នុងនោះក៏មានកុមារដែរ»។
ការិយាល័យនោះបាននិយាយទៀតថា ពួកគេក៏បានឃុំខ្លួន និងធ្វើទារុណកម្មអ្នកតវ៉ាតាមអំពើចិត្ត។
លោក Cleverly បាននិយាយ ថា៖ «របបអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការគាបសង្កត់ទៅលើប្រជាជនអ៊ីរ៉ង់ យ៉ាងព្រៃផ្សៃ និងការនាំឱ្យមានការបង្ហូរឈាមនៅជុំវិញពិភពលោក» ។
«នោះគឺជាមូលហេតុដែលយើងមានការដាក់ទណ្ឌកម្មច្រើនជាង ៣០០ ទៅលើប្រទេសអ៊ីរ៉ង់រួមទាំងលើ IRGC ក្នុងអង្គភាពរបស់ខ្លួនទាំងមូលផងដែរ»។
សហភាពអឺរ៉ុបដែលមានប្រទេសចំនួន ២៧ បានដាក់ទណ្ឌកម្មចំនួន ៧ ជុំលើប្រទេសអ៊ីរ៉ង់ចាប់តាំងពីការស្លាប់របស់នាង Mahsa Amini ដែលបានស្លាប់ក្រោយពីត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់ស្លៀកពាក់យ៉ាងតឹងរ៉ឹងចំពោះស្ត្រីដែលរុំក្បាលនឹងក្រមា។
ប្លុកនេះបានកំណត់គោលដៅទៅលើបុគ្គលក្រុមហ៊ុន និងទីភ្នាក់ងារជាង ១៥០។ ជាការឆ្លើយតបទៅនឹងការរឹតត្បិតពីមុនៗនោះអ៊ីរ៉ង់បានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនរបស់ ខ្លួនលើចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាវិធានការសងសឹក៕