​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អង់​តូ​នី ប្ល៊ី​ន​កែន បានប្រាប់ Fox News នៅក្នុង​បទ​ សម្ភាសន៍​មួយ​ថា អាមេរិក និងរុស្សី កំពុង​ពិភាក្សាគ្នា​លើ​ការ​ដោះដូរ​អ្នកទោស ប៉ុន្តែ​កិច្ច​ចរ​​ចា​នោះ​មិន​ទៀងទាត់​ទេ​។

​លោក​បាន​និយាយ​ក្នុងការ​​ឆ្លើយតប​នឹង​សំណួរ​ដែល​ទាក់ទង​គ្នា​ថា​៖ «​ការពិភាក្សា គឺ​មិន​ប្រក្រតី​។ យើង​បាននិងកំពុង​ទាក់ទង​គ្នា​ហើយ​»​។​

​មុននេះ រដ្ឋមន្ត្រីការបរទេស​​រុស្ស៊ី លោក សឺ​ហ្គេ​យ៍ ឡាវ​រ៉ូ​វ​បាន​និយាយថា បណ្តាញ​ទំ​ នាក់​ទំនង​ពិសេស​មួយ ត្រូវបាន​បង្កើតឡើង ក្រោម​កិច្ច​​ព្រមព្រៀង​រវាង​ប្រធានាធិបតី​​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​សម​ភាគី​អាមេរិក លោក ចូ បៃ​ដិ​ន បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្នុង​ខែមិថុនា ឆ្នាំ​ ២០២១ ដើម្បី​ពិភាក្សា​អំពី​ពលរដ្ឋ​រុស្ស៊ី​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​អាមេរិក និង​ឃុំឃាំង​ពលរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​អ្នកការទូត​រុស្ស៊ី​កំពូលបានប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​ខ្ញុំ​នឹងមិន​បើក​អាថ៌កំបាំង​ធំ​​ដុំ​ទេ ប្រសិនបើ​ខ្ញុំ​ប្រាប់​អ្នក​ថា បណ្តាញ​នេះ មិន​មានបំណង​ពាក់ព័ន្ធ​នឹង​អ្នកសារព័ត៌មាន ហើយ​មិនមាន​គោលបំណង​បង្ហាញ​ជា​សាធារណៈ​អំពី​ស្ថាន​​ភាព​មួយចំនួន​ក្នុង​ផល​ប្រ​​យោជន៍​នៃ​ការដាក់​សម្ពាធ​លើ​ការចរចា​វិជ្ជាជីវៈ​ដ៏​ធ្ងន់ធ្ងរ ដែល​កំពុង​បន្ត​៕