
អ្នកកាសែត AFP ឈ្មោះ Arman Soldin ថតរូបសែលហ្វី ជាមួយឆ្មានៅលើស្មារបស់គាត់ អំឡុងពេលបេសកកម្មមួយសម្រាប់ AFP នៅអ៊ុយក្រែន។ AFP
វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះ ថា ខ្លួនមានការសោកស្ដាយចំពោះការស្លាប់របស់អ្នកកាសែត AFP លោក Arman Soldin នៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែថា កាលៈទេសៈនៃការស្លាប់របស់គាត់នៅក្រោមការបាញ់រ៉ុក្កែតនៅជិតទីក្រុង Bakhmut គឺមិនច្បាស់លាស់ទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖«យើងត្រូវយល់ពីកាលៈទេសៈនៃការស្លាប់របស់អ្នកកាសែតរូបនេះ»។
លោកបានបន្ថែមថា៖«យើងអាចសម្តែងការសោកសៅចំពោះបញ្ហានេះប៉ុណ្ណោះ» ដោយពន្យារពេលការសួរសំណួរបន្ថែមទៅក្រសួងការពារជាតិ៕