អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អុីមរ៉ាន់ ខាន់ បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំជាន់ខ្ពស់កំពុងត្រូវបានបង្ខំ ឱ្យលាលែងពីគណបក្សរបស់លោក ចំពេលមានការបង្រ្កាប ខណៈដែលអតីតរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីបានក្លាយជាអ្នកចុងក្រោយដែលត្រូវលាលែង។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា អាជ្ញាធរ បានឃុំខ្លួនអ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់ប៉ាគីស្ថាន ចាប់តាំងពីអំពើហិង្សាលើដងផ្លូវ បានផ្ទុះឡើងជាច្រើនថ្ងៃជុំវិញការចាប់ខ្លួនលោក រយៈពេលខ្លី កាលពីដើមខែនេះ។
អ្នកនាំពាក្យគណបក្សលោក Fawad Chaudhry ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងរដ្ឋាភិ បាលរបស់លោកខាន់ បានលាលែងពីគណបក្ស ខណៈដែលអគ្គលេខាធិការ Asad Umar អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ បាននិ យាយថា លោកនឹងចុះចេញពីតំណែង ប៉ុន្តែនៅជាមួយគណបក្ស PTI។
ការលាលែងពីតំណែងនេះ បានកើតឡើង បន្ទាប់ពីអនុប្រធានជាន់ខ្ពស់ Shireen Mazari បានចែកផ្លូវជាមួយ លោកខាន់ កាលពីថ្ងៃអង្គារ។
អ្នកទាំង៣ បានធ្វើសេចក្តីប្រកាសរបស់ខ្លួន បន្ទាប់ពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងលើការចោទប្រកាន់ពីបទញុះញង់ឱ្យមានអំពើហិង្សាតាមដងផ្លូវ ក្រោយពីការចាប់ខ្លួនលោកខាន់។
លោកខាន់ បាននិយាយនៅក្នុងអាសយដ្ឋានវីដេអូមួយកាលពីយប់ថ្ងៃពុធថា៖«នេះ គឺជាការបង្រ្កាបដែលខ្ញុំមិនធ្លាប់ឃើញក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថានពីមុនមក»។
ប្រសិនបើអ្នកនិយាយថា អ្នកជាផ្នែកនៃ PTI នោះ អ្នកនឹងប្រឈមមុខនឹងការគាបសង្កត់ និងហិង្សា អ្នកនឹងត្រូវជាប់គុក»។
ប្រសិនបើអ្នកនិយាយពាក្យសម្តីមានឥទ្ធិពល យើងលែងនៅក្នុងគណបក្ស PTI នោះ អ្នកនឹងត្រូវបានដោះលែង។
លោកខាន់ បានអះអាងថា ការគាបសង្កត់នេះ គឺត្រូវបានកំណត់គោលដៅទៅលើអ្នកគាំទ្រមូលដ្ឋានក៏ដូចជាមន្ត្រីដែរ។
លោកបាននិយាយពីផ្ទះរបស់លោកនៅភាគខាងកើតនៃទីក្រុង Lahore ថា៖«ពួកគេបានដាក់មនុស្សគ្រប់គ្នាក្នុងពន្ធនាគារ ខ្ញុំមិនដឹងថា ត្រូវទាក់ទងនរណាទៀតទេ»។
លោក Chaudhry បានប្រកាសលាលែងពីតំណែងរបស់លោកនៅលើធ្វីធើរ ដោយបានបរិហារពីភាពចលាចលស៊ីវិល ហើយនិយាយថា លោកនឹង«ឈប់សម្រាកពីនយោបាយ»។
ស្របពេលជាមួយគ្នានោះ លោក Umar បានធ្វើសន្និសីទសារព័ត៌មាន ដោយនិយាយថា លោក មិនត្រូវបានគេដាក់សម្ពាធលើការសម្រេចចិត្តចុះចេញពីតំណែងជាអគ្គលេខាធិការនោះទេ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)កាលពីថ្ងៃអង្គារបាននិយាយថា៖«ការភ័យខ្លាចមួយបានកើតឡើងចំពោះអ្នកគាំទ្ររបស់លោកខាន់ បន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងជាច្រើននាក់ដោយបំពាន»។
ពួកគេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអង្គការផ្សេងទៀត៖«អាជ្ញាធរត្រូវតែបញ្ឈប់ការគាបសង្កត់លើក្រុមប្រឆាំងនយោបាយ» ដោយចោទប្រកាន់រដ្ឋាភិបាលថាបានប្រើប្រាស់«ច្បាប់ប្រឆាំងអំពើ ភេរវកម្មមិនច្បាស់លាស់» ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឃុំខ្លួន។
ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីតំណែងមក លោកខាន់ដែលមានអាយុ ៧០ ឆ្នាំ បានធ្វើយុទ្ធនាការដែលមិនធ្លាប់មានពីមុនមកនៃការផ្គើនប្រឆាំងនឹងការបង្កើតយោធាដ៏មានឥទ្ធិពលដែលត្រូវបានគេចាត់ទុកថា ជាអ្នកផ្តល់អំណាចរបស់ប្រទេសប៉ាគីស្ថានជាយូរមកហើយ។
លោកខាន់ចោទប្រកាន់មេដឹកនាំយោធាជាន់ខ្ពស់ថា បានរៀបចំការផ្តួលរំលំលោក ហើយថែមទាំងរៀបចំផែនការប៉ុនប៉ងធ្វើឃាតខែវិច្ឆិកា ដែលលោក ត្រូវបានគេបាញ់ចំជើង ជាការចោទប្រកាន់ដែលកងទ័ពបដិសេធ។
ការចាប់ខ្លួនលោកពីបទប្រកាន់ពុករលួយនៅតុលការកំពូលទីក្រុងអ៊ីស្លាម៉ាបាដ បានកើតឡើងប៉ុន្មានម៉ោង ក្រោយពីលោកបានអះអាងម្តងហើយម្តងទៀត ហើយត្រូវបានគណបក្សរបស់លោកមើលឃើញថា ជាកិច្ចប្រឹងប្រែង ដើម្បីរារាំងការគាំទ្រ នៅមុនការបោះឆ្នោត ដែលនឹងផុតកំណត់មិនលើសពីខែតុលា។
ប្រជាជន បានសម្រុកចូលទីក្រុងនានា ដោយដុតអគារ បិទផ្លូវ និងការប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅទីបញ្ជាការយោធា អំឡុងពេលមានភាពចលាចលដែលមនុស្ស ៩នាក់បានស្លាប់។
លោកខាន់បានរួចខ្លួនពីការឃុំឃាំងរយៈពេល ៣ថ្ងៃ បន្ទាប់ពីតុលាការកំពូល បានប្រកាសថា ការចាប់ខ្លួននេះខុសច្បាប់។
យោធាបានបដិសេធការអះអាងរបស់លោកខាន់ដែលថា «ភ្នាក់ងារ»មានគម្រោងប្រើអំពើហិង្សា ដើម្បីលាប ពណ៌គណបក្សរបស់លោក។
ទន្ទឹមនឹងនេះដែរ ទីក្រុងអុីស្លាម៉ាបាដ បានសន្យាថា នឹងកាត់ទោសនៅក្នុងតុលាការយោធា អ្នកដែលជាប់ចោទពីបទហិង្សាប្រឆាំងនឹងកងទ័ព៕