គណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ នឹងបង្ហាញការខ្វែងគំនិតរបស់ពួកគេលើតំណែងប្រធានសភា ជាមុខតំណែងដែលគណបក្សទាំង ២ មានគោលបំណងបំពេញនៅក្នុងកិច្ចប្រជុំជាមួយដៃគូអនាគតទាំង ៨ នៅថ្ងៃអង្គារ។
ជម្លោះទៅលើអ្នកដែលគួរទទួលបានតំណែងប្រធានសភា បានផ្ទុះឡើងជាច្រើនថ្ងៃនៅក្នុងការសម្ភាស និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជំរុញឱ្យមេដឹកនាំ MFP និងបេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ចេញមកអំពាវនាវកាលពីថ្ងៃសុក្រ ឱ្យដៃគូចម្រុះរក្សាការរួបរួម និងដោះស្រាយបញ្ហានៅក្នុងការពិភាក្សា។
លោក Chaithawat Tulaton អគ្គលេខាធិការបក្ស MFP ក្នុងសមត្ថភាពរបស់គាត់ជា អ្នកសម្របសម្រួលគណបក្សដែលធ្វើការលើការបង្កើតរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយ MFP កាលពីថ្ងៃសៅរ៍ បាននិយាយថា ការពិភាក្សានេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅម៉ោង ២ និង ៣០ រសៀល នៅក្នុងកិច្ចប្រជុំនេះដំបូង ក្នុងគោលបំណងធ្វើជាវេទិកាសម្រាប់ភាគី។ លោកបាននិយាយថា ដើម្បីពិភាក្សាថា តើអ្នកណានឹងអនុវត្តផ្នែកខ្លះនៃអនុស្សរណៈនៃការយោគយល់ (MoU) ដែលត្រូវបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃចន្ទសប្តាហ៍ មុននោះ។
MoU ដែលត្រូវបានចុះហត្ថលេខាដោយ MFP និងដៃគូចម្រុះរបស់ខ្លួនកំណត់នូវគោលនយោបាយដែលពួកគេបានព្រមព្រៀងគ្នា ដូច្នេះរដ្ឋាភិបាលអាចបង្កើតបាន។
លោក Chaithawat Tulaton បាននិយាយថា ការពិភាក្សាអំពីការបែងចែកតំណែងរដ្ឋមន្ត្រីនៅគណៈរដ្ឋមន្ត្រី នឹងធ្វើតាមកិច្ចប្រជុំនៅថ្ងៃអង្គារ ដោយបន្ថែមថា រដ្ឋមន្ត្រីមួយចំនួននៅក្នុងកូតា MFP ក៏នឹងរួមបញ្ចូលផងដែរនូវអ្នកខាងក្រៅដែលត្រូវបានគេចាត់ទុកថា សមរម្យ៕