ប្រភព​មួយនៅ​ទីក្រុង​អង់ការ៉ា​ បាន​ប្រាប់​សារព័ត៌មាន​ TASS ថា ប្រធានាធិបតី​ជាប់ឆ្នោត​របស់​ប្រទេស​តួកគី ​នៃ​លោក រ៉េសិប​តៃ​យីប អេរដូហ្គែន នឹង​ស្បថចូល​កាន់តំ​ណែង​នៅ​ថ្ងៃទី ៣​ ខែ​មិថុនា ខណៈពេល​ដែល​រដ្ឋាភិបាលថ្មី​របស់​ប្រទេស​នេះ អាច​ស្បថនៅថ្ងៃ​បន្ទាប់​។

លោកបាន​និយាយថា៖ «ប្រធានា​ធិបតី នឹង​ស្បថចូល​កាន់តំណែង​នៅ​ថ្ងៃសៅរ៍។ កាល​ពីថ្ងៃអាទិត្យ ​សមាជិក​គណៈរដ្ឋមន្ត្រី​ ត្រូវបាន​គេរំពឹងថា ​នឹងស្បថចូល​កាន់​តំណែង​ ហើយ​រដ្ឋាភិបាលថ្មី​ នឹងចាប់ផ្តើម​ការងារ​របស់ខ្លួន​។

អ្នកនាំពាក្យ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ ដែលកំពុង​កាន់​អំណាច (AKP) លោក Omer Celik បាន​និយាយ ថា លោក​អេរដូហ្គែន អាចនឹង​ប្រកាស​សមាស​ភាព​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​គាត់​ភ្លាមៗ ​បន្ទាប់​ពី​បាន​ស្បថ។ មានតែ​រដ្ឋមន្ត្រី​៣​ រូប​ប៉ុណ្ណោះ ដែលមក​ពីគណៈ​រដ្ឋមន្ត្រី​បច្ចុប្បន្ន ត្រូវបានគេរំពឹង​ថា នឹង​រក្សា​តំណែង​របស់​ពួក​គេ គឺ​រដ្ឋមន្ត្រីការ​បរទេស ​ក្រសួងមហាផ្ទៃ និង​ការពារជាតិ។

នៅថ្ងៃពុធនេះ​ លោក​អេរដូហ្គែន បាន​បើក​សម័យប្រជុំ​ចុងក្រោយ​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​បន្ត​រយៈពេល​ជា​ច្រើន​ម៉ោង​។

អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​កំពូល​របស់​ប្រទេស​តួ​ក​គី គឺ​ក្រុមប្រឹក្សា​រៀបចំ​ការបោះឆ្នោត​កំពូល ​បាន​ចេញផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​សភា​ថ្ងៃទី ១៤ ខែឧសភា​ កាលពី​ថ្ងៃ​អង្គារ​។ អនុលោម​តាម​ពិធីសារ សមាជិក​សភា​ត្រូវ​ធ្វើ​សច្ចា​ប្រណិ​ធាន ​នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា​។

ការ​បោះឆ្នោតជ្រើសរើសប្រ​ធានាធិបតី បាន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី ២៨​ ឧសភា។ ក្រុមប្រឹក្សា​បោះឆ្នោត​កំពូល បាន​ប្រកាស​ថា ជា​អ្នកឈ្នះ គឺលោក​អេរដូហ្គែន ដោយផ្អែក​លើ​លទ្ធផល​បឋម។ ជាមួយ​នឹងការ​រាប់សន្លឹក​ឆ្នោត ៩៩, ៤៣ ភាគរយ ដោយ​លោក​ទទួលបា​ន ៥២,​១៤​ ភាគរយ​នៃ​សន្លឹកឆ្នោត ខណៈ​បេក្ខជន​ប្រឆាំង Kemal Kilicdaroglu ទទួល​បាន​សំឡេង​គាំទ្រ​៤៧​,​៨៦ ភាគរយ​៕