ធនាគារ​កណ្តាល​របស់​ប្រទេស​ស្រី​លង្កា​ បាន​កាត់​បន្ថយ​អត្រាការ​ប្រាក់​​​​សម្រាប់​បា្រក់កម្ចី​​ និង​ប្រាក់​បញ្ញើ​​​​​ចំនួន​ ២៥០ ​​ពិន្ទុ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ខណៈ​ដែល​អតិផរណា​ធូរ​ស្រាល ដែល​ជា​សញ្ញា​ថា​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​​កំពុង​ងើប​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​​​ដ៏ខ្លាំង​​មិនធ្លាប់​មាន​​ក្នុង​រយៈពេល​៧ទសវត្សរ៍​ ​ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការស្ទុះ​ងើប​ឡើង​វិញ​នៃ​កំណើន។

សេចក្តី​រាយការណ៍​នានា​​បង្ហាញ​ថា ធនាគារ​កណ្តាល​នៃ​ប្រទេស​ស្រី​លង្កា (CBSL) បាន​កាត់​បន្ថយ​អត្រា​ប្រាក់​បញ្ញើ​នៅ​ត្រឹម​១៣​% ​ពី​​​១៥,៥% និង​អត្រា​ប្រាក់​កម្ចី​១៤​% ពី ​១៦,៥​%​ដែល​​មាន​​ក្នុង​ពេល​មុន ខណៈ​ពេលដែល​ អ្នក​វិភាគ​​ភាគ​ច្រើន​​បាន​​រំពឹង​ថា​ ធនាគារ​​​ឯកជន​​នឹង​រក្សា​អត្រា​ការ​ប្រាក់​ថេរ។ ​​អត្រា​​​ការ​ប្រាក់​​នេះ​គឺ​ទាប​បំផុត​ចាប់​តាំង​ពីខែ​មីនា​ឆ្នាំ​២០២២​ នៅ​ពេល​ចាប់​ផ្តើម​នៃ​វិបត្តិ។​

CBSLបាននិយាយ​ថា៖​«អត្រាការ​ប្រាក់​គោល​នយោបាយ​​បាន​កាត់​បន្ថយ​ដោយ​មើល​ឃើញ​ពី​ការ​ថយ​ចុះ​​​ឆាប់រហ័ស​​​នៃ​អតិផរណា ​ទស្សន​​វិស័យ​​អតិផរណា​តិតតួច​​ ​ និង​ការ​បន្ធូរ​បន្ថយ​សម្ពាធ BOP​ (តុល្យភាព​នៃ​ការ​ទូទាត់) ដោយ​ហេតុ​នេះ​ពង្រឹង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច»​។

«ការ​កាត់​បន្ថយ​អត្រាការ​ប្រាក់​ត្រូវ​បាន​គេរំពឹង​ថា ​នឹង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើឱ្យ​មាន​លក្ខណៈ​ធម្មតា​នៃ​រចនា​សម្ព័ន្ធ​អត្រា​ការប្រាក់​ សកម្មភាព​សេដ្ឋកិច្ច​​ធំទូលាយ​​ និង​​បន្ធូរ​បន្ថយ​សម្ពាធ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​ដំណាក់​កាល​ស្ទុះ​ងើប​ឡើង​វិញ»។

សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់របស់​​ទីក្រុង​​​​​កូឡុំបូ​​​របស់​ប្រទេស​ស្រីលង្កា ​បាន​កើនឡើង ២៥,២​%​ ​ក្នុង​ខែ​ឧសភា​ធៀប​ឆ្នាំ​មុន ពី៣៥,៣​%​​ក្នុង​ខែ​មេសា​​ធៀប​​ខែ​មេសានៃ​ឆ្នាំមុន​​ ដោយកាត់​បន្ថយ​ភាព​តានតឹង​មួយ​ចំនួន​លើ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ដោយ​វិបត្តិ​ដែល​បាន​ធ្លាក់ចុះ​ក្រោម​អតិផរណា​ដែល​កើន​ឡើង​ដែល​បណ្តាល​មក​ពីវិបត្តិ​ហិរញ្ញវត្ថុ​ដ៏អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង៧ទសវត្សរ៍។

សន្ទស្សន៍​នេះ ​បាន​កើន​ឡើង​ដល់ ៦៩,៨​% ក្នុង​ខែកញ្ញា​​​ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន​​ រីឯ​អត្រា​​អតិផរណា​​ជាតិគឺ ៣៣,៦​% នៅក្នុងខែ​មេសា បន្ធូរ​បន្ថយ​ពី ៧៣,៧​​% ក្នុងខែកញ្ញា៕

​​