ទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូង អ៊ុយក្រែនត្រូវបានបំផ្លាញដោយៗផ្នែក កាលពីថ្ងៃអង្គារ ដោយទីក្រុងម៉ូស្គូ និងទីក្រុងកៀវ បានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកទទួលខុសត្រូវ។

ព័ត៌មានអំពីការកើនឡើងកម្ពស់ទឹកត្រូវបានកត់សម្គាល់នៅក្នុងតំបន់ជាច្រើននៅជិតទំនប់នេះ ខណៈដែលការរំពឹងទុកត្រូវបានបង្កើតឡើងទៅលើការវាយលុកដែលរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំង រុស្ស៊ី។

ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បានសរសេរនៅលើតេឡេក្រាមថា៖«ការវាយប្រហាររោងចក្រវារីអគ្គិសនីKakhovka ជាឧក្រិដ្ឋកម្មសង្រ្គាមមួយទៀតប្រព្រឹត្តដោយភេរវកររុស្ស៊ី។ ប្រធានាធិបតី បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ»។

ទំនប់វារីអគ្គិសនី Kakhovka ដែល រឹបអូសបាននៅពេលចាប់ផ្តើមការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ជាពិសេសការផ្គត់ផ្គង់ទឹកដល់ឧបទ្វីបគ្រីមាដែលដាក់ជាឧបសម្ព័ន្ធដោយទីក្រុងម៉ូស្គូក្នុងឆ្នាំ ២០១៤។

ប្រធានរដ្ឋបាលគាំទ្រដោយទីក្រុងម៉ូស្គូរបស់ទីក្រុងនេះ លោក Vladimir Leontiev បាននិយាយថា៖«ការវាយប្រហារជាច្រើនលើកបានកំណត់គោលដៅទៅលើទំនប់ Kakhovka នៅពេលយប់នៅ Nova Kakhovka ដោយអះអាងថា ពួកគេបានបំផ្លាញសន្ទះបិទទ្វារទំនប់ និងបណ្តាលឱ្យទឹកហូរ មិនអាចគ្រប់គ្រងបាន ។

ដោយត្រូវសាងសង់នៅលើដងទន្លេ Dnipro ក្នុងឆ្នាំ ១៩៥៦ ក្នុងកំឡុងសម័យសូវៀត រចនាសម្ព័ន្ធនេះ ត្រូវបានបង្កើតឡើងដោយបេតុងមួយផ្នែក និងដីមួយផ្នែក។ វាគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅអ៊ុយក្រែន៕