តុលាការប្រជាមានិតវៀតណាមប្រចាំខេត្តភាគពាយ័ព្យ Son La បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១០ នាក់ និងដាក់គុកអស់មួយជីវិតម្នាក់ ជុំវិញសំណុំរឿងជួញដូរគ្រឿងញៀនក្នុងអំឡុងសវនាការពីថ្ងៃទី ១-៥ ខែមិថុនា កន្លងទៅ។ នេះបើតាមការរាយការណ៍របស់កាសែតអនឡាញ VnExpress។
ជនជាប់ចោទទាំង ១១ នាក់ ដែលមានអាយុចន្លោះពី ២៨ ឆ្នាំ ដល់ ៥១ ឆ្នាំ ត្រូវបានរកឃើញថា មានពិរុទ្ធពីបទជួញដូរគ្រឿងញៀន ២១ គីឡូក្រាម។
ការស៊ើបអង្កេតបានរកឃើញថា ចាប់ពីខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ជនជាប់ចោទទាំងអស់បានជួញដូរដោយខុសច្បាប់ជាច្រើនដង នូវសារធាតុញៀន រួមមាន មេតំហ្វេតាមីន អំហ្វេតាមីន និងខេតាមីន ជាច្រើនដង។ ប្រតិបត្តិការជួញដូរនេះ ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរ។
ប្រតិបត្តិការនេះ ត្រូវបានគេចាត់ទុកថា «ធ្ងន់ធ្ងរ» ដោយសមាជិកក្រុមជួយដូរខ្លះ ថែមទាំងបានលក់ថ្នាំនៅ មន្ទីរពេទ្យព្យាបាលផ្លូវចិត្តជាតិទី១ ក្នុងទីក្រុងហាណូយ ទៀតផង។ សមាជិកក្រុមម្នាក់ ឈ្មោះ Nguyen XuanQuy បានទទួលការកាត់ទោសប្រហារជីវិត កាលពីខែសីហាឆ្នាំមុន ពីបទរក្សាទុក សម្រួលការប្រើប្រាស់ និងលក់គ្រឿងញៀន ដោយលោកត្រូវបានគេរកឃើញថា បានប្រើប្រាស់គ្រឿងញៀន និងរៀបចំពិធីជួបជុំសេពគ្រឿងញៀន ពេលលោកកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យផ្លូវចិត្តនោះ ក្នុងនាមជាអ្នកជំងឺ។
គួរបញ្ជាក់ថា យោងតាមច្បាប់របស់វៀតណាម ជនណាដែលរកឃើញថាជួញដូរ ឬកាន់កាប់ហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម នឹងត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត៕