លោកប្រធានាធិបតីអ៊ុយក្រែន វ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា ប្រទេសអ៊ុយក្រែន គ្រោងនឹងប្តឹងរុស្ស៊ី នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ជុំវិញឧប្បត្តិហេតុនៅរោងចក្រវារីអគ្គិសនី Kakhovka (HPP)។
លោក ហ្សេលេនស្គី បាននិយាយថា៖ «យើងនឹងធ្វើសំណើទៅកាន់បុគ្គលិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយពណ៌នាអំពីស្ថានភាពនេះថា ជា «ការបំផ្លិចបំផ្លាញបរិស្ថានធម្មជាតិដោយចេតនា ឬការធ្វេសប្រហែសរបស់ មនុស្ស»។
កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោង Kakhovka HPP កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយសន្មតថា ប្រើមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនប្រភេទ Olkha (MLRS)។ សន្ទះទ្វារទំនប់របស់រោងចក្របានបាក់ដោយសារ ការបាញ់ផ្លោងបណ្តាលឱ្យទឹកហូរចេញដោយមិនអាចគ្រប់គ្រងបាន។
មកដល់ពេលនេះ កម្ពស់ទឹកនៅ Novaya Kakhovka បានកើនឡើងដល់ជាង ១២ម៉ែត្រហើយ។
កន្លែងតាំងលំនៅចំនួន ១៤ ត្រូវបានជន់លិចហើយរហូតដល់ ៨០ មានហានិភ័យនៃការលិចទឹក។ ប្រជាជនកំពុងត្រូវបានជម្លៀសចេញពីការតាំងទីលំនៅក្បែរនោះ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមអាជ្ញាធរមូលដ្ឋានការជម្លៀសជាទ្រង់ទ្រាយធំមិនចាំបាច់ទេ។
ដីស្រែនៅតាមបណ្តោយទន្លេ Dnieper ត្រូវបានទឹកហូរអូសទៅឆ្ងាយ។ មានហានិភ័យនៃការស្ងួតចេញពីប្រឡាយគ្រីមាខាងជើង ដែលផ្តល់ទឹកដល់តំបន់គ្រីមា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពណ៌នាអំពីការវាយប្រហារលើ Kakhovka HPP ថា ជាទង្វើដោយចេតនានៃការបំផ្លិចបំផ្លាញដោយអ៊ុយក្រែន។ លោកបានបន្ថែមថា របបក្រុងកៀវ គួរទទួលខុសត្រូវទាំងអស់ចំពោះផលវិបាកទាំងនេះ៕