រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ដែល​ឡើងកាន់​អំណាច​ដោយ​រដ្ឋប្រហា​រ​យោធា​កាលពី​ថ្ងៃទី១ខែកុម្ភ:ឆ្នាំ២០២១ បាន​វាយប្រហារ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ថា​លើកតម្កើង​ក្រុមប្រឆាំង ដែល​ខ្លួ​ចាត់ទុកជា​ភឹ​រ​វករ​នោះ។

សេចក្តីថ្លែងការណ៍​​របស់របប​យោធា​មីយ៉ាន់ម៉ា បាន​អះអាងថា ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បដិសេធ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​នៅ​ថ្ងៃទី៨ខែមិថុនា​ឆ្នាំ២០២៣ដែល​បាន​បង្អាក់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​​ប្រទេស​នានា​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន ហើយ​របប​យោធា​​ក៏បាន​បង្ហាញ​​នូវ​​ការ​បាត់​បង់​​ជីវិត​មនុស្ស​បណ្តាល​មក​ពី​ក្រុមប្រឆាំង​។

សេចក្ដីថ្លែងការណ៍​រប​ស់​របប​យោធា​មី​យ៉ាន់​ម៉ា បាន​លើកឡើងថា អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​បាន​លើកតម្កើង​សកម្មភាព​របស់​ភេរវ​ករ​នៃ​ក្រុម CRPH, NUG និង PDF ដែល​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល​ស្លូតត្រង់​ចំនួន ៦០៩១នាក់ ក្នុងនោះ​មាន​កុមារតូចៗចំនួន ២០២នាក់ គ្រូបង្រៀន ៨០នាក់ សមាជិក​សង្ឃ​ចំនួន ៧៤នាក់ មន្ត្រី​ភូម​ឲ​បាល​និង​សង្កាត់​ចំនួន ៨២៥ និង​បុគ្គលិក​សេវាសាធារណៈ​ចំនួន ២៥១នាក់​ផ្សេងទៀត បុគ្គលិក​សេវា​ពេទ្យ និង​សមាជិក​គណបក្សនយោបាយ​ចំនួន១៧នាក់។

សេចក្ដីថ្លែងការណ៍​បន្ត​ថា វា​ជា​រឿង​ដ៏​គួរឱ្យ​ទើសចិត្ត​ពេលដែល​ឃើញ​អ្នករាយការណ៍​ពិសេស​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ក្នុង​តំបន់ និង​បាន​បញ្ចុះបញ្ចូល​ឱ្យ​ក្រុម​ភេរ​វករ NUG និង PDF ខណៈពេលដែល​គាត់​កំពុង​បញ្ជា​ប្រទេស​ដែលមាន​អធិបតេយ្យភាព​យ៉ាង​អន្ទះសារ​អំពី​របៀប​ដាក់​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​ឯកោ​ពី​ទ្វេភាគី និង​ពហុភាគី​នៅក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការ​ក្នុង​តំបន់​និង​លើសពីនេះ។

សេចក្តី​ថ្លែងការណ៍​ បាន​លើក​ឡើង​ដែរថា គ្មាន​ការសង្ស័យ​ឡើយ​ថា ទង្វើ​ដ៏​គួរឱ្យ​រន្ធត់​របស់​អ្នករាយការណ៍​ពិសេស ធ្វើឱ្យ​ខូច​ដល់​ការងារ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។ មី​យ៉ាន់​ម៉ា​រំលឹកថា អ្នករាយការណ៍​ពិសេស​គួរ​មាន​កាតព្វកិច្ច​ចំពោះ​មាត្រា 3 (f) នៃ​ក្រមសីលធម៌​សម្រាប់​អ្នក​កាន់​នីតិវិធី​ពិសេស ដែល​មិន​ស្វែងរក ឬ​ទទួលយក​ការណែនាំ​ពី​រដ្ឋាភិបាល បុគ្គល អង្គការ​រដ្ឋាភិបាល ឬ​មិនមែន​រដ្ឋាភិបាល ឬ​ដាក់​សម្ពាធ​ក្រុម​ណាមួយ​ឡើយ ស្តីពី​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​ពី​រដ្ឋ​រ៉ា​ឃី​ន រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាននិងកំពុង​បន្ត​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកគេ ដើម្បី​សម្រេចបាន​នូវ​គម្រោង​សាកល្បង។

មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រទេស​ដែលមាន​ការព្រួយបារម្ភ បាន​និយាយ​ម្តង​ហើយ​ម្តងទៀត និង​ធ្វើឱ្យ​គោលជំហរ​រឹងមាំ​ច្បាស់លាស់​របស់ខ្លួន​លើ​អ្នករាយការណ៍​ពិសេស​ថា មី​យ៉ាន់​ម៉ា​មិនដែល​ទទួលស្គាល់ និង​ទទួលយក​អាណត្តិ និង​ផលិតផល​ណាមួយ​របស់​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ឡើយ។

ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ទស្សនៈ​ថា​អាណត្តិ​ស្ទួន​ដែល​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​គ្រាន់តែ​ជាការ​ខ្ជះខ្ជាយ​ពេលវេលា និង​ធនធាន និង​ជាការ​ប្រឆាំង។

សេចក្តីថ្លែងការណ៍​បាន​និយាយថា ដូច្នេះ ប្រទេស​មី​យ៉ាន់​ម៉ា បញ្ជាក់​ជាថ្មី​នូវ​ការជំទាស់​យ៉ាង​ម៉ឺងម៉ាត់​របស់ខ្លួន​លើ​ការ​កាន់​អត្តសញ្ញាណ​ប្រទេស​ឯកតោភាគី​ជាក់លាក់​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​ការបង្ហាញ​ផ្ទាល់មាត់​ដែលមាន​នយោបាយ​អតុល្យភាព និង​បោក​បញ្ឆោត​របស់​អ្នករាយការណ៍​ពិសេស៕