មេដឹកនាំសំខាន់ៗនៃប្រទេសជាសមាជិក BRICS ដែលមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង នឹងធ្វើដំណើរទៅកាន់អាហ្រ្វិកខាងត្បូងដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលលើកទី១៥ របស់ក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ ចាប់ពីថ្ងៃទី ២២ ខែដល់ថ្ងៃទី ២៤ ខែសីហានេះ។
វត្តមានរបស់លោក វ៉្លាឌីមៀ ពូទីន ត្រូវអាក់ខានពីកិច្ចប្រជុំកំពូលមួយនេះ ដោយសារគេចចេញពីភាពចម្រូងចម្រាស់លើការចាប់ខ្លនលោកពូទីនតាមដីការបស់តុលាការឧក្រដ្ឋកិច្ចអន្តរជាតិ (ICC) ដែលប្រទេសអាហ្រ្វិកខាងត្បូងជាសមាជិកហត្ថលេខីមានកាតព្វកិច្ចត្រូវអនុវត្ត។
កិច្ចប្រជុំកំពូល BRICS ជាវេទិកាអន្តរជាតិសំខាន់មួយសម្រាប់លោកពូទីន ក្នុងការចូលរួម ដើម្បីរក្សាមុខមាត់ក្នុងឆាកអន្តរជាតិ ខណៈដែលរុស្ស៊ីបាក់មុខមាត់យ៉ាងខ្លាំងលើឆាកអន្តរជាតិ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនបានកើតឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិននឹងចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំ BRICS នៅអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី២១ដែលថ្ងៃទី២៤ខែសីហានេះ។ តាមសេចក្តីរាយការណ៍របស់ AL JAZEERA លោក ស៊ី ធ្វើដំណើរទៅកាន់តំបន់អាហ្រ្វិកលឿនយ៉ាងដូច្នោះគឺដើម្បីពង្រីកនូវការសន្ទនាជាមួយមេដឹកនាំតំបន់អាហ្វ្រិក។
ប្រធានាធិបតីចិនធ្លាប់បានទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១៨ ខណៈដែលលោកបានព្យាយាមពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ប្រទេសលោកនៅអាហ្វ្រិក។
ដំណើរទស្សនកិច្ចរបស់លោកស៊ីលើកនេះនឹងក្លាយជាដំណើរទស្សនកិច្ចអន្តរជាតិលើកទីពីររបស់លោកនៅឆ្នាំ២០២៣ បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែមីនា។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នឹងធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូល BRICS ពីថ្ងៃទី២២ដល់ថ្ងៃទី២៤។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមីនាកន្លងទៅ ដោយអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ប្រទេសអាហ្វ្រិកខាងត្បូងដែលជាហត្ថលេខីបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ មានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួន ដូចនេះទើបរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងរកគ្រប់វិធីដើម្បីគេចពីការអនុវត្តដីកាចាប់ខ្លួនដែលអាចនាំភាពចម្រូងចម្រាស់ជាមួយរុស្ស៊ី។
ទីបំផុតវិមានក្រឹមឡាំងបានចាត់បញ្ជូនលោករដ្ឋមន្ត្រីការបរទេស សឺហ្គេយ ឡាវរ៉ូវ ទៅជំនួសលោក វ៉្លឌីមៀ ពូទីន សម្រាប់កិច្ចប្រជុំកំពូលនេះ។
r
ប្រទេសសរុបចំនួន ៦៩ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង រួមទាំងរដ្ឋអាហ្វ្រិកទាំងអស់ ហើយការពង្រីកត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ។ ប្រទេសជាច្រើនរួមមាន អាល់ហ្សេរី អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងអេត្យូពី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្រុមនេះ ជាផ្លូវការ ឬក្រៅផ្លូវការ។ នេះបើតាម AL JAZEERA៕