
បុរសជនជាតិកូរ៉េខាងត្បូងមើលការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងតាមទូរទស្សន៍នៅស្ថានីយ៍រថភ្លើងនៅថ្ងៃទី ២៤ ខែសីហានេះ។ AFP
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin និងសមភាគីអាមេរិក និងជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីថ្លែងការណ៍រួម ដោយ «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ដែលសម្ព័ន្ធមិត្តត្រីភាគីបាននិយាយថា ជាមីស៊ីលផ្លោងដែលក្លែងធ្វើជាគ្រាប់រ៉ុក្កែតអវកាស នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងបាននិយាយថា រដ្ឋមន្ត្រីក៏បានយល់ព្រមក្នុងអំឡុងពេលការហៅទូរស័ព្ទមួយ ដើម្បីពិចារណាលើការដាក់ទណ្ឌកម្មឯកតោភាគីឆ្លើយតបទៅនឹងការចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។
ការបាញ់រុក្កែតឆ្លងទ្វីប នាពេលនេះ ហាក់ដូចជាកំញើញសម្ព័ន្ធមិត្តត្រីភាគីដែលមានទើបបញ្ចប់កិច្ចប្រជុំកំពូល ដែលបានរៀបចំឡើងនៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលភាក្សាលើរបៀបវារៈសំខាន់ស្តីពីការទប់ទល់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ជាពិសេស គឺការអភិវឌ្ឍបច្ចេកវិទ្យា ដែលអាចទប់ស្កាត់មីស៊ីលរបស់កូរ៉េខាងជើង៕