សមាជិកព្រឹទ្ធសភាល្បីល្បាញបួនរូប ដូចជា Tom Cotton, Roger Wicker, Susan Collins និង Lindsey Graham នៃសាធារណរដ្ឋអាមេរិកបានជំរុញឱ្យប្រធានាធិបតី ចូ បៃដិន (Joe Biden) ផ្តល់ឱ្យអ៊ុយក្រែននូវកាំជ្រួចបាញ់រយៈចម្ងាយឆ្ងាយដើម្បីជួយដល់ការវាយលុករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយនិយាយថា មានតែផ្នែកតូចមួយនៃឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកប៉ុណ្ណោះដែលត្រូវការ។
កន្លងមករដ្ឋាភិបាលអាមេរិកបានបដិសេធការផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់ប្រទេសអ៊ុយក្រែនដោយបារម្ភថា អ៊ុយក្រែននឹងបាញ់ចូលទឹកដីរុស្ស៊ីដែលនឹងអាចប្រើប្រាស់ជាលេសដើម្បីចោទប្រកាន់អាមេរិកជាអ្នកផ្គត់ផ្គង់ ហើយត្រូវប្រឈមផ្ទាល់ជាមួយមហាអំណាចទាំង២។
ដោយ លោក បៃដិន នឹងទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឌីមៀ ហ្សេលេនស្គី ( Volodymyr Zelensky) នៅសេតវិមាននៅសប្តាហ៍ក្រោយ ការអង្វរដល់ប្រធានាធិបតីបានដាក់ការយកចិត្តទុកដាក់ការផ្តោតអារម្មណ៍ជាថ្មីលើប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព ឬ Atacms ដែលអ៊ុយក្រែនបានស្នើសុំជាយូរមកហើយ។
នៅក្នុងលិខិតមួយចុះនៅថ្ងៃសៅរ៍ថា សមាជិកព្រឹទ្ធសភាអាមេរិកទាំង៤រូប បានសរសេរថា៖«អ៊ុយក្រែនបានធ្វើឱ្យកម្លាំងប្រយុទ្ធរបស់រុស្ស៊ីធ្លាក់ចុះយ៉ាងខ្លាំង ហើយត្រូវការតែផ្នែកតូចមួយនៃប្រព័ន្ធ Atacms ដែលរក្សាទុកក្នុងឃ្លាំងសន្និធិរបស់យើងប៉ុណ្ណោះ»។
ខណៈពេលដែលការចែកចាយអាវុធបន្ថែមត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន Atacms មិនមាននៅក្នុងបញ្ជីនោះទេ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិក។
ការរុលទៅមុខរបស់អ៊ុយក្រែនក្នុងការដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញមានភាពយឺតយ៉ាវ។ សមាជិកព្រឹទ្ធសភាបាននិយាយថា យោធារបស់អ៊ុយក្រែនបាន «សម្រេចនូវការរុលទៅមុខមួយចំនួន» ហើយការផ្តល់ Atacms របស់ Lockheed Martin Corp នឹង «បង្កើនលទ្ធភាពនៃភាពជោគជ័យនៅក្នុងប្រតិបត្តិការវាយលុក និងបន្តបន្ទាប់របស់ខ្លួន»។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៤៤ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានពេញទំហឹងពីប្រទេសជិតខាងរបស់ខ្លួនក្នុងខែកុម្ភៈឆ្នាំ២០២២។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងខិតជិតដល់កាលបរិច្ឆេទកំណត់ថវិកាសហព័ន្ធនៅថ្ងៃទី៣០ខែកញ្ញា។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានគំរាមថានឹងរុញឱ្យមានការចរចា ប្រសិនបើកិច្ចព្រមព្រៀងថវិការួមបញ្ចូលជំនួយបន្ថែមទៀតដល់អ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី លោក Jake Sullivan បាននិយាយថា «ភាពរំជើបរំជួលជាមូលដ្ឋាន» ក្នុងចំណោមសមាជិកសភា ដែលប្រទេសនេះត្រូវការរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែនគឺខ្លាំងដូចកាលពីឆ្នាំមុននៅក្នុងភាគីទាំងពីរ។
លោក Sullivan បាននិយាយកាលពីថ្ងៃសុក្រថា៖«ប៉ុន្តែជាការពិតណាស់ ខ្ញុំទទួលស្គាល់ថាមានភាពខុសគ្នារវាងសភានេះ និងសភាចុងក្រោយ ហើយយើងនឹងត្រូវតស៊ូជាមួយ នៅពេលយើងឆ្លងកាត់ការពិភាក្សាដែលនឹងបន្តនៅថ្ងៃខាងមុខអំពីរបៀបដើម្បីទទួលបានធនធានអ៊ុយក្រែនដែលវាត្រូវការ៕