
បុរសម្នាក់ដែលមានជំងឺរលាកភ្នែក កំពុងរង់ចាំទទួលការព្យាបាលនៅមន្ទីរពេទ្យនៅភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃ ទី ២៧ ខែកញ្ញា ឆ្នាំ២ ០២៣។ រូបថត AFP
មន្ត្រីប៉ាគីស្ថានបានអះអាងថា សាលារៀនជាង ៥៦ ០០០ ទីតាំងនៅក្នុងប្រទេសនេះ នឹងត្រូវបិទមិនឱ្យដំណើរការរយៈពេលប៉ុន្មានថ្ងៃនៅក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺឆ្លងមេរោគភ្នែក។
សិស្សានុសិស្សរាប់លាននាក់នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងផ្ទះចាប់ពីថ្ងៃព្រហស្បតិ៍ទៅ បន្ទាប់ពីរដ្ឋពូនចាប (Punjab) ដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសប៉ាគីស្ថានបានប្រកាសពីការបិទសាលារៀនទាំងអស់ ក្រោយការរកឃើញករណីរលាកភ្នែកចំនួន ៣៥៧ ពាន់នាក់រាប់ចាប់តាំងពីដើមឆ្នាំនេះមក។
ក្រោយចូលរៀនវិញ អាជ្ញាធរបានឱ្យដឹងថា សិស្សានុសិស្សទាំងអស់នឹងត្រូវបានត្រួតពិនិត្យរកមេរោគភ្នែកនៅក្លោងទ្វារចូលសាលារៀន៕