
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu (កណ្តាល) ពេលចុះសួរសុខទុក្ខទាហានរុស្ស៊ីក្នុងពេលកន្លងមក។ AFP
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានផ្សាយនៅថ្ងៃទី២៩ឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ៣៦ គ្រឿង របស់ភាគីអ៊ុយក្រែន ដែលប៉ុនប៉ងវាយប្រហារនៅឧបទ្វីបគ្រីមា។
យោងសេចក្តីរាយការណ៍នោះដែលដកស្រង់ពីប្រភពក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា យន្តហោះ គ្មានមនុស្សបើកនោះ បានប៉ងវាយប្រហារនៅតំបន់សមុទ្រខ្មៅ និង ផ្នែកនៃភាគខាងលិចឧបទ្វីបគ្រីមា។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្លាក់ចូល ភ្នក់ភ្លើងសង្គ្រាមអស់រយៈពេលជាង ២០ ខែ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២៕