សង្គ្រាមក្នុងសម័យបច្ចេកវិទ្យាទំនើបរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន មានរយៈពេល ១ ខែនៅថ្ងៃនេះ ដែលនាំមកនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដល់តំបន់ហ្គាហ្សាទាំងមូលក៏ដូចជាការទាញតំបន់មជ្ឈិមបូព៌ាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម។
យោងរបាយការណ៍របស់ក្រសួងសុខាភិបាលគ្រប់គ្រងតំបន់ហ្គាហ្សា ជនស៊ីវិលដែលបានស្លាប់ក្នុងសង្គ្រាមនោះមាន ៩ ៩២២ នាក់ ដោយបូកទាំងតំបន់ហ្គាហ្សា និងវ៉េសប៊ែង ក្នុងនោះមានកុមារជាង ៤ ០០០ នាក់គិតត្រឹមថ្ងៃទី ៦ ខែវិច្ឆិកា។
ប្រទេសជាច្រើននៅក្នុងសម្ព័ន្ធរដ្ឋអារ៉ាប់ អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ ពីភាគីអ៊ីស្រាអែលដែលស្រោចមីស៊ីលដូចគ្រាប់ភ្លៀងចូលតំបន់ហ្គាហ្សា ប៉ុន្តែភាគីអ៊ីស្រាអែលបដិសេធអនុវត្តតាម ដោយប្រកាសតាមកម្ទេចក្រុមហាម៉ាស់ដែលលាក់ខ្លួននៅពីក្រោយជនស៊ីវិលនៅតំបន់ហ្គាហ្សា៕