មន្ត្រី​គ្រប់គ្រង​​អាវុធ​​របស់​សហរដ្ឋ​អាមេរិក និង​​​សាធារណៈរដ្ឋ​ប្រជា​មានិតចិន​​ បាន​ជួប​ពិភាក្សា​គ្នា​លើក​ដំបូង​​ បន្ទាប់​ពី​​​ប្រទេសទាំង​ពីរ​​យល់​ព្រម​​ឱ្យ​មាន​កិច្ច​ពិភាក្សា​លើ​ការ​គ្រប់គ្រង​អាវុធ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថា ភាគី​ទាំង​ពីរ​​​មិនបាន​​​បើក​ចំហរ​​​​លើ​ការ​ពិភាក្សា​ឡើយ ហើយ​កី​មាន​​កិច្ច​ប្រជុំ​​មួយទៀត​​ផ្តោត​លើ​របៀបវារៈ​​​​នៃ​ជំនួប​កំពូល ចូ​ បៃ​ដិន-ស៊ី​ ជីនភីង​​។​

យោង​សេចក្តី​រាយការណ៍​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ មន្ត្រី​ចិន ​និង​​សហរដ្ឋ​អាមេរិក​ បាន​ជួបពិភាក្សា​គ្នា​នៅ​ដើម​សប្តាហ៍​នេះ ​ប៉ុន្តែ​​មិន​មាន​លទ្ធផល​ដុំ​កំភួន​ពី​កិច្ច​ពិភាក្សា​លើក​ដំបូ​ង​របស់​ពួកគេ​ទេ​ត្រូវ​បាន​លាត​ត្រដាង​នោះទេ​ សូម្បី​​កាល​បរិច្ឆេទ ​​ដែល​នឹង​ត្រូវ​ជួប​ប្រជុំ​បន្ទាប់​ក៏​មិន​ត្រូវ​បាន​កំណត់ផង។

​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​តែង​បើក​ទូលាយ​ផ្តល់​ព័ត៌មាន​​​ បាន​និយាយថា ​កិច្ចប្រជុំ​នោះ​​​មាន​​លក្ខណៈស្ថាបនា​ ​ពីព្រោះ​វា​ជា​ប្រភេទ​ដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

​ជំនួប​​​ប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​មន្ត្រី​អាមេរិក​បាន​និយាយថា គឺជា​លើកទីមួយ​ចាប់តាំងពី​រដ្ឋបាល​លោក អូ​បា​ម៉ា ត្រូវបាន​ដឹកនាំ​ដោយ​មន្ត្រីការទូត​ជាន់ខ្ពស់​គ្រប់គ្រង​អាវុធ​របស់​សហរដ្ឋអាមេរិក និង​ចិន ហើយ​ការពិត​នៃ​កិច្ចប្រជុំ​តំណាងឱ្យ​ការរីកចម្រើន។

រ៉យទ័រ​បាន​ដកស្រង់សម្តីមន្ត្រី​អាមេរិក​ដូច​បាន​និយាយថា៖«​មាន​កិច្ចប្រជុំ​ ទោះ​ក្នុង​ទម្រង់​បែបណា គឺ​វា​មាន​​ការ​ស្ថាបនា។ ឥឡូវនេះ ខ្ញុំ​នឹងមិន​សំដៅលើ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ថា​មាន​សារៈសំខាន់​នោះទេ។ ខ្លឹមសារ'' បង្កប់ន័យ​ច្រើនជាង​ការកើតឡើង»​។

កិច្ចប្រជុំ​នេះ និង​ផ្សេងទៀត​រវាង​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​ចិន មាន​គោលបំណង​កំណត់​សំឡេង​វិជ្ជមាន មុនពេល​កិច្ចពិភាក្សា​ដែល​អាច​កើតមាន​រវាង​ប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​ប្រធានាធិបតី​ចិន ស៊ី ជីនភីង នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​នៅ​សប្តាហ៍​​ក្រោយ​នេះ​​ក្នុង​កិច្ច​ប្រជុំ​កំពូល APEC​៕​