ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលលើកបន្តុបដោយរបបយោធាបន្ទាប់ពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ប្រទេសនេះមានហានិភ័យនៃការបែកបាក់គ្នានិងការបំបែករដ្ឋ ដោយសារតែការគ្រប់គ្រងគ្មានប្រសិទ្ធភាពនៃអំពើហិង្សានាពេលថ្មីៗនេះ នៅក្នុងតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន។
ការលើកឡើងរបស់ប្រមុខរដ្ឋដែលកំពុងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់រយៈពេលជិត ៣ ឆ្នាំ បន្ទាប់ពីក្រុមតស៊ូតាមតំបន់ដណ្តើមបានស្រុកមួយនៅជាប់ព្រំដែនជាមួយចិនកាលពីពីរថ្ងៃមុន។
ប្រទេសមីយ៉ាន់ មានបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាមួយរដ្ឋាភិបាលកណ្តាលពីក្រុមអ្នកតស៊ូតាមតំបន់ បន្ទាប់ពីប្រមុខយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្រោយការបោះឆ្នោតឈ្នះភ្លូកទឹកភ្លូកដីកាលពីខែមករាឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា របបយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការប្រឈមដ៏ធំបំផុតចំពោះអាជ្ញាធររបស់ខ្លួនចាប់តាំងពីខ្លួនទទួលបានអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ជាមួយនឹងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងជនជាតិភាគតិចលើមូលដ្ឋានយោធារាប់រយនៅភាគខាងជើង ភាគឦសាន ភាគពាយព្យ និងភាគអាគ្នេយ៍នៃប្រទេស។
លោក Myint Swe ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋបានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខថា៖«ប្រសិនបើរដ្ឋាភិបាលមិនគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវឧប្បត្តិហេតុដែលកើតឡើងនៅក្នុងតំបន់ព្រំដែននោះ ប្រទេសនឹងត្រូវបែងចែកជាច្រើនផ្នែកផ្សេងៗ»។
«វាចាំបាច់ក្នុងការគ្រប់គ្រងបញ្ហានេះដោយប្រុងប្រយ័ត្ន។ ព្រោះពេលនេះជាពេលវេលាដ៏សំខាន់សម្រាប់រដ្ឋ ប្រជាជនទាំងមូលត្រូវតែគាំទ្រកងទ័ព (របបយោធា)»។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ យោធាបានទទូចថា វាគឺជាស្ថាប័នតែមួយគត់ដែលមានសមត្ថភាពគ្រប់គ្រងអតីតអាណានិគមអង់គ្លេសចម្រុះជាតិសាសន៍ជាមួយគ្នា ដោយប្រើប្រាស់អំណះអំណាងនោះដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការក្តាប់អំណាចរបស់ខ្លួន និងដើម្បីកម្ទេចក្រុមប្រឆាំង៕