
លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកាតា ដែលជាភាគីសម្របសម្រួលនាំមកនូវបទឈប់បាញ់រយ:ពេល ៤ ថ្ងៃ។ រូប ក្រសួងការបរទេសកាតា
លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកាតា ដែលជាភាគីសម្របសម្រួលនាំមកនូវបទឈប់បាញ់រយ:ពេល ៤ ថ្ងៃ និងដោះលែងចំណាប់ខ្មាំងជាថ្នូរដោះលែងអ្នកទោស បានប្រកាសថា កិច្ចព្រមព្រៀងនោះចូលជាធរមាននៅម៉ោង ៧ ព្រឹកថ្ងៃសុក្រ។
ការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ ចាប់ពង្រាត់នៅថ្ងៃទី៧ ខែតុលា និងអ្នកទោសប៉ាឡេស្ទីន ដែលអ៊ីស្រាអែល ចាប់កន្លងមក នឹងត្រូវដោះដូរនៅម៉ោង ៤ ល្ងាច។ យោងតាម Israel Times។
សេចក្តីរាយការណ៍ក៏បង្ហាញថា ក្រុមចំណាប់ខ្មាំងដំបូងមានគ្នា ១៣ នាក់ ដែលជាអាទិភាពសម្រាប់ជនស៊ីវិលជាស្រ្តីនិងកុមារ៕