អា​ស៊ែ​បៃ​ហ្ស​ង់​ ដែល​ធ្វើប្រតិបត្តិការ​យោធា​មួយដង្ហើមចង្រិត​​ ដើម្បី​កាន់​កាប់​ទឹកដី ​​ដែល​មានប្រជាជន​អាមេរិក​ជាង​១២ ម៉ឺននាក់ ​កាល​ពីខែកញ្ញា មើល​ឃើញ​ថា គ្មាន​ឧបសគ្គ​ធំដុំ ក្នុង​ការធានា​សន្ធិសញ្ញា​សន្តិភាព​យូរ​អង្វែង ជាមួយ​ប្រទេសអា​មេ​នីនោះទេ។

មន្ត្រីជាន់ខ្ពស់​អាស៊ែបៃហ្សង់​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារថា ភាគី​អាស៊ែបៃហ្សង់​​ជឿថា សំណួរ​នៃ​ការកំណត់​ព្រំដែន​របស់​ពួកគេ អាច​ត្រូវបាន​ដោះស្រាយ​ដោយឡែក​ពីគ្នា។​​

កងកម្លាំង​របស់​ប្រធានាធិបតី​អាស៊ែបៃហ្សង់ លោក Ilham Aliyev បានធ្វើការ​វាយលុក​យ៉ាង​រហ័ស​ដោយ​ផ្លេក​បន្ទោរ​ក្នុង​ខែ​កញ្ញា ដើម្បី​ដណ្តើមយក​មកវិញ​នូវ​តំបន់ការ៉ាបាខ (Karabakh) របស់​ប្រទេស អាស៊ែបៃហ្សង់​ដែល​ប្រជាជន​ជន អាមេនី​បាន​បែកបាក់​គ្នា​នៅក្នុង​សង្គ្រាម​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ។ ប្រធានាធិបតី Aliyev បាន​និយាយថា៖ «កណ្តាប់​ដៃ​ដែក» របស់​គាត់​បាន​ស្ដារ​អធិបតេយ្យភាព​របស់​ប្រទេស​គាត់​ឡើង​វិញ។

លោក Hikmet Hajiyev ទីប្រឹក្សា​គោល​នយោបាយ​ការ​បរទេស​កំពូល​រប​ស់ ប្រធានាធិបតី Aliyev បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ឡុងដ៍​ថា «ជម្លោះ​រយៈពេល ៣៥ ឆ្នាំ​ឥឡូវនេះ​បាន​បញ្ចប់។ យុទ្ធសាស្ត្រ​សម្រាប់ អាស៊ែបៃហ្សង់ ឥឡូវនេះ​គឺ​ដើម្បី​ឈ្នះ​សន្តិភាព។ (នេះ) ទាមទារ​ឱ្យមាន​សកម្មភាព​ពី​ភាគី​ទាំង២»។

លោក Hajiyev បាន​និយាយថា៖ «សន្ធិសញ្ញា​សន្តិភាព​មិន​មែន​ជា​វិទ្យាសាស្ត្រ​រ៉ុក្កែត​ទេ។ "សម្រាប់ អាស៊ែបៃហ្សង់​មិន​មាន​ឧបសគ្គ​ទៀត​ទេ​នៅលើ​ផ្លូវ​ទៅ​កាន់​របៀបវារៈ​សន្តិភាព»។

ប្រទេស​ជម្លោះ​ទាំង​២​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​​រយៈពេល ៣០ឆ្នាំ​កន្លង​មក​លើ ​ការ​ដណ្តើម​កាន់កាប់ ណាហ្គោណូ-ការាបាខ (Nagorno-Karabakh) ប៉ុន្តែ​បានរៀបចំ​ការផ្លាស់ប្តូរ​អ្នកទោស​នៅក្នុង​ខែ​នេះ ហើយ​បានចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​ដោយ​និយាយថា​ពួកគេ​ចង់​ធ្វើ​ឱ្យ​ទំនាក់​ទំនង​មាន​លក្ខណៈ​ធម្មតា​ និង​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព។

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​រុស្ស៊ី​ទាំងអស់​បាន​ព្យាយាម​អស់​ជាច្រើន​ទសវត្សរ៍​ដើម្បី​សម្រុះ​សម្រួល​រវាង​ភាគី​ទាំង២ ប៉ុន្តែ​ប្រធានាធិបតី អាស៊ែបៃហ្សង់ លោក Hajiyev បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​ដោយ​ផ្ទាល់​ដែល​លោក​បាន​និយាយថា​នឹង​បន្ត​នៅ​ឆ្នាំ​ក្រោយ។

ចាប់​តាំង​ពី​ការ​ដណ្តើម​យក​មកវិញ​នូវ​តំបន់​ការ៉ាបាខ ប្រទេស អាស៊ែបៃហ្សង់​កាន់​តែមាន​អរិភាព​ចំពោះ​ការចូលរួម​ពី​ប្រទេស​ខាងក្រៅ​ក្នុង​ការ​សម្របសម្រួល​កិច្ច​ព្រមព្រៀង​មួយ។ 

លោក Aliyev បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពីបទ​បង្ក​គ្រោះ​ថ្នាក់​ដល់​ទំនាក់ទំនង​ដោយ​ការចូល​ដៃ​ជាមួយ​ប្រទេស​អា​មេ​នី ហើយ​លោក Hajiyev បាន​ហៅ​វិធីសាស្ត្រ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ស​ម្រា​ប់​កិច្ចពិ​ភាក្សា​មិន​ផ្លាស់ប្តូរ៕