ក្រុមឧទ្ទាមហ៊ូធី (Houthis) ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានបាញ់មីស៊ីលចំនួន៣លើក និងបញ្ជាដ្រូន១៨គ្រឿង កាលពីយប់ថ្ងៃអង្គារសំដៅបំផ្លាញកប៉ាល់ដឹកទំនិញតាមច្រកសមុទ្រក្រហម ប៉ុន្តែត្រូវទាហានអាមេរិកបាញ់ធ្លាក់។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ប៉ុន្តែសម្ព័ន្ធមិត្តថ្មីដែលទើបបង្កើតឡើងដោយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងក្រុមហ៊ូធី និងការពារកប៉ាល់ដឹកទំនិញឆ្លងកាត់សមុទ្រក្រហម បានបាញ់ទម្លាក់ដ្រូននិងមីស៊ីលចេញពីយន្តហោះនៅលើកប៉ាល់ផ្ទុកយន្តហោះ។
សេចក្តីរាយការណ៍បានអះអាងថា គ្មានអ្នករងរបួសក្នុងហេតុការណ៍នេះទេ។
ក្រុមហ៊ូធីមិនបានអត្ថាធិប្បាយតបតជុំវិញរឿងនេះទេ ប៉ុន្តែពួកគេកន្លងមកសំដៅទៅលើកប៉ាល់ដឹកទំនិញដែលជាប់ពាក់ព័ន្ធនឹងអ៊ីស្រាអែលដែលធ្វើសង្គ្រាមនៅហ្គាហ្សាស្រ្ទីប។
សហរដ្ឋអាមេរិកបានលើកឡើងថា ក្រុមហ៊ូធីបានបាញ់ប្រហារ២៦លើក ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកា។ សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេស១០ផ្សេងទៀត បានចូលរួមបង្កើតសម្ព័ន្ធភាពថ្មីដើម្បីការពារកប៉ាល់ដឹកទំនិញតាមសមុទ្រក្រហម៕