រយៈពេល ១០០ ថ្ងៃនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ ដោយសារតែភាពឃោឃៅ និងសាហាវព្រៃផ្សៃ។
ក្នុងអំឡុងពេលនៃសង្គ្រាម ១០០ ថ្ងៃកន្លងមកនេះ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់មីស៊ីលនិងទម្លាក់គ្រាប់បែកជាង ១០០០០គ្រាប់ ព្រមទាំងការបាញ់តាមផ្លូវអាកាសរាប់រយលើកពាសពេញតំបន់ហ្គាហ្សា ចាប់តាំងពីតក្រោមហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលជាការបញ្ឆេះសង្គ្រាម។
តាមការចេញផ្សាយរបស់ BBC នៅមុននេះបន្តិច មន្ត្រីតំបន់ហ្គាហ្សាបាននិយាយថា លំនៅឋានជាង៥០ភាគរយក្នុងតំបន់ហ្គាហ្សាត្រូវបានបំផ្លាញចោល ដែលបណ្តាលឱ្យមានការខូចខាតនិងការខ្វះខាត គ្មានផ្ទះសំបែងចាប់តាំងពីសង្គ្រាមផ្ទុះឡើង។
មនុស្សស្ទើរតែ២លាននាក់ ឬប្រហែល៨៥ភាគរយនៃប្រជាជនដែលរស់នៅតំបន់ហ្គាហ្សានេះត្រូវបានគេរាយការណ៍ថា បានចាកចេញពីផ្ទះរបស់ពួកគេ។
ក្នុងអំឡុងពេលនេះ ជនស៊ីវិលប៉ាឡេស្ទីន ២៤០០០ ត្រូវបានសម្លាប់។ មនុស្សយ៉ាងហោច ៦០០០០ នាក់ បានរងរបួសនៅតំបន់សង្គ្រាមហ្គាហ្សា ដោយបូករួមមានកុមារចំនួន ៨៦៦៣ នាក់ និងស្រ្តី ៦៣២៧ នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន កាកបាតក្រហមប៉ាឡេស្ទីន អង្គការអឌ្ឍចន្ទក្រហម និងអង្គការសង្គ្រោះកុមារ (SAVE The Children)៕