ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មន្រ្តីថ្នាក់ក្រោមរបស់ខ្លួនថា ការនិរទេសជនជាតិរុស្ស៊ីចេញពីប្រទេសនានាក្នុងតំបន់បាល់ទិក ដែលជាអតីតសហភាពសូវៀត គឺជាបញ្ហាធ្ងន់ធ្ងរ និងប៉ះពាល់ដល់សន្តិសុខរុស្ស៊ី។
យោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក្នុងកិច្ចប្រជុំជាមួយប្រមុខអភិបាលក្រុងនានាក្នុងប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន ព្រឹត្តិការណ៍នាពេលបច្ចុប្បន្ននៅក្នុងប្រទេសបាល់ទិក រួមទាំងការនិរទេសជនជាតិរុស្ស៊ីពីប្រទេសឡេតូនី (Latvia) ដែលកំពុងបន្ត បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ។
លោកបាននិយាយថា៖«ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេសឡេតូនី និងបណ្តាប្រទេសបាល់ទិកផ្សេងទៀតនៅពេលនេះ នៅពេលដែលប្រជាជនរុស្ស៊ីត្រូវបានគេបណ្តេញចេញ គឺពិតជាធ្ងន់ធ្ងរ និងប៉ះពាល់ផ្ទាល់ដល់សន្តិសុខនៃប្រទេសរបស់យើង»។
ដោយយោងតាមសេចក្តីរាយការណ៍របស់ទស្សន៍របស់ឡេតូនី LTV TV ដែលបានរាយការណ៍ថាប្រធានការិយាល័យកិច្ចការពលរដ្ឋ និងទេសន្តរប្រវេសន៍ (PMLP) នៃប្រទេសឡេតូនី លោកស្រី Maira Roze ថាអាជ្ញាធរឡេតូនីបានផ្ញើលិខិតម្តងហើយម្តងទៀតដោយគំរាមនិរទេសជនជាតិរុស្សីចំនួន ៩៨៤ នាក់ដែលខកខានមិនបានបំពេញនូវលក្ខខ័ណ្ឌក្នុងការទទួលបានប័ណ្ណស្នាក់នៅក្នុងប្រទេសឡេតូនី។
យោងតាម Baltic Times កាលពីដើមខែមករា PMLP បានប្រកាសថា ជនជាតិរុស្ស៊ី ១១៦៧ នាក់ ដែលខកខានបំពេញគ្រប់លក្ខខ័ណ្ឌតម្រូវរបស់ច្បាប់អន្តោរប្រវេសន៍ និងខកខានដាក់ឯកសារដើម្បីទទួលបានឯកសារស្របច្បាប់សម្រាប់ការស្នាក់នៅ ប្រឈមហានិភ័យបណ្តេញចេញពីប្រទេសឡេតូនី៕