រដ្ឋមន្ត្រី​ការ​បរទេស​សហព័ន្ធ​រុស្ស៊ី​លោកសឺហ្គេយឡាវរ៉ូវ (Sergei Lavrov) បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ តួកគី និង​ លីបង់ មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ ​ដោយសារតែ​ការ​ពិភាក្សា​អំពី​មជ្ឈិមបូព៌ា។ យោង​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។​

ក្រសួង​បាន​និយាយ​នៅ​លើ​កម្មវិធី​ផ្ញើ​សារ ​Telegram កាលពី​ថ្ងៃ​អង្គា​រថា​កិច្ចប្រជុំ​ទ្វេភាគី​ផ្តោតលើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ស៊ី​រីនិង «ស្ថានភាព​តានតឹង»នៅ​សមុទ្រ​ក្រហម។កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ។

ក្រសួង​​ការ​បរទេសរុស្ស៊ី​ បាន​និយាយ​ថា​លោករដ្ឋមន្ត្រី ឡាវរ៉ូវ និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក Hossein Amir-Abdollahian បាន​ព្រមព្រៀងគ្នា​លើ​តម្រូវការ​សម្រាប់​បទ​ឈប់​បាញ់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​ហ្គា​ហ្សានិង​លក្ខខណ្ឌ​សម្រាប់​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិល។

​តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួង​​បាន​និយាយថា៖«ក្តីបារម្ភ​ជាទូទៅ​ត្រូវបាន​សម្តែង​អំពី​ស្ថានភាព​តាន​តឹង​នៅ​សមុទ្រ​ក្រហម​ដែល​បាន​ធ្លាក់ចុះ​ដុន​ដាប​យ៉ាងខ្លាំង»។

មន្ទីរ​បញ្ច​កោណ​បាន​និយាយថាកាលពី​ថ្ងៃ​ចន្ទសហរដ្ឋអាមេរិកនិង​អង់គ្លេស​បាន​ធ្វើ​ការ​វាយ​ប្រហា​រ​បន្ថែមទៀត​ប្រឆាំង​នឹង​ក្រុមហ៊ូធី (Houthi) មាន​មូលដ្ឋាន​នៅ​ប្រទេស​យេ​ម៉ែនជុំវិញ​ការកំណត់​គោលដៅ​របស់​ពួកគេ​លើ​ការដឹក​ជញ្ជូនតាម​សមុទ្រ​ក្រហម។

ក្រសួង​បាន​និយាយ​ថា​លោក ​ឡាវរ៉ូវ​និង​រដ្ឋមន្ត្រី​ការ​បរទេស​លី​បង់ ​លោក​Abdallah​BouHabib បាន​និយាយ​អំពី​សារៈសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​នានា​នៅក្នុង​តំបន់​ឆ្ពោះ​ទៅរក​បទ​ឈប់​បាញ់​ជា​បន្ទាន់។

អ៊ីស្រាអែល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗនេះតាម​សេចក្តីរាយការណ៍​ថាការ​ទម្លាក់​គ្រាប់​បែក​ដ៏​ខ្លាំង​ក្លា​បំផុត​នៅ​តំបន់​ភាគខាង​ត្បូង​ហ្គា​ហ្សា​ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម​ក្នុង​ខែ​តុលាដោយ​ជំរុញ​ឱ្យ​មាន​ការអំពាវនាវ​ពី​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ការពារ​ប្រជាជន​ស្លូត​ត្រង់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ​បុគ្គលិក​ពេទ្យនិង​អ្នក​ជំងឺ។

យោងតាម​របៀបវារៈរ​បស់​អង្គការ​សហ​ប្រជាជាតិ​ ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ពិភាក្សា​អំពី «ស្ថានភាព​នៅ​មជ្ឈិម​បូព៌ារួមទាំង​សំណួរ​ប៉ាឡេ​ស្ទីន»។

លោកឡាវរ៉ូវបាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថាលោក​នឹង​ស្នើ «កិច្ចខិតខំ​ប្រឹង​ប្រែង​រួម​គ្នា»នៅឯ​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​វិបត្តិ​មជ្ឈិមបូព៌ា។

ជាមួយ​សម​ភាគី​តួកគី ​គឺរដ្ឋ​មន្ត្រី Hakan Fidan លោក ​ឡាវរ៉ូវក៏បាន​ពិភាក្សា​អំពី​បញ្ហា​ថាមពលក៏ដូចជា «ទំនាក់ទំនង​ទ្វេ​ភាគី​នាពេល​ខាងមុខ»។

កាលពី​ខែធ្នូ​ វិមាន​ក្រឹម​ឡាំង​បាន​និយាយថាប្រធានាធិបតី​រុស្ស៊ី​លោកវ្ល៉ា​ឌី​មៀរពូ​ទីន​ អាច​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តួក​គី​នៅ​ដើម​ឆ្នាំ​២០២៤៕​