​អនាគត​ប្រធានាធិបតី​តៃវ៉ាន់​ លោក ​ឡៃ ឈិង​-​តេ (Lai Ching-te) ​ដែល​​គណបក្ស​​ប្រជាធិបតេយ្យ​ជឿន​លឿន ​(​DPP)​របស់​លោក​ទើប​ឈ្នះ​ឆ្នោត​​កាល-​ពីថ្ងៃទី​១៣ ​ខែ​មករា​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​សង្ឃឹម​ថា ​សហរដ្ឋ​អាមេរិក​អាច​បន្ត​គាំទ្រ​តៃវ៉ាន់​​យ៉ាងរឹងមាំ ​ស្របពេល​ដែល​ការ​ប្រឈម​ជាមួយ​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែ​​តាន​តឹង​ឡើងៗ​​​ក្នុង​បរិបទ​ពិភពលោក​​ដែល​ហ៊ុមព័ទ្ធ​ដោយសារ​សង្គ្រាម​នេះ​។​

ប្រធានាធិបតី​ជាប់​ឆ្នោត​តៃវ៉ាន់ ​លោក​ឡៃ ឈិង​-​តេ បាន​ជួប​ក្រុម​សមាជិក​សភា-​​អាមេរិក​ដំបូង​គេ​ដែល​ធ្វើ​ទស្សន​កិច្ច​នៅ​ទីក្រុង​តៃប៉ិ​ចាប់តាំងពី​លោក​បានឈ្នះ​ការបោះឆ្នោត​កាលពី​ដើមខែ​នេះ។

លោក ឡៃ ដែល​ដឹកនាំ​​គណបក្ស-​​ប្រជាធិបតេយ្យ​ជឿន​លឿន (DPP) ដែល​កំពុង​កាន់អំណាច​របស់​តៃវ៉ាន់ និង​ជា​អនុ​ប្រធានាធិបតី​បច្ចុប្បន្ន​ នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី២០ ខែ​ឧសភា​  ស្របពេល​ដែល​​​​ចិន​បង្កើន​សកម្មភាព​យោធា​កាន់តែ​ញឹក​ញាប់​ឡើង​ៗ​​នៅ​ច្រក​​សមុទ្រ​ដែល​ខណ្ឌ​ចែក​​ចិន​​​ដីគោក​និង​កោះតៃវ៉ាន់​​ដែល​ជា​សញ្ញា​នៃ​ការ-​គំរាម​កំហែងដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​​។ 

រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ប៉េកាំង​​ដែល​​ទាមទារ​តៃវ៉ាន់​​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ-​គ្រប់​គ្រង​​​របស់ខ្លួន ជឿជាក់ថា​​ លោក ឡៃ ឈិង​-​តេ ​គឺជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះ-​ថ្នាក់​មួយ​ដោយសារ​តែ​គោល​នយោបាយ​​របស់​គណបក្ស​DPP​មិន​រណប​ចិន​ដីគោ​ក ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន-​តៃវ៉ាន់​​ច្រើន​លើស​លប់​រៀង​រាល់​កា​របោះ-​ឆ្នោត​ប្រធានាធិបតី​ និង​ការ​បោះឆ្នោត​សភា​ម្តងៗ។  ក្រោយ​ការ​បោះឆ្នោត​ចុង-​ក្រោយ​នេះ ចិន​​បាន​បដិសេធ​សំណើ​ចរចា​របស់​លោក ឡៃ​​។

ជួប​ជាមួយ​មេដឹកនាំ​នៃ​សភា​តំណាង​សហរដ្ឋអាមេរិក​-តៃវ៉ាន់ តំណាងរាស្ត្រ មក​ពី​គណបក្ស​សាធារណរដ្ឋ Mario Diaz Balart និង​អ្នកតំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ Ami Bera លោក Lai បាន​និយាយថា លទ្ធិ​ប្រជា-ធិ​បតេយ្យ និង​សេរីភាព​គឺជា​តម្លៃ​រួម​ជាមួយ​សហរដ្ឋអាមេរិក។ នេះ​យោង​តាម​ការ​​ដក​ស្រង់​របស់​រ៉យទ័រ។​

លោក​​ ឡៃ​ ​ត្រូវ​បាន​ដកស្រង់​ដូច​បាន​និយាយថា៖«​ខ្ញុំ​សង្ឃឹមថា​សហរដ្ឋ​អាមេរិក​​អាច​បន្ត​គាំទ្រ​តៃ​វ៉ាន់​យ៉ាង​រឹងមាំ ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ និង​ទំនាក់ទំនង ទ្វេ​ភាគីកាន់​តែ​ស៊ីជម្រៅ​ និង​ធ្វើការ​ជាមួយ​ដៃគូ​ប្រជាធិបតេយ្យ​ផ្សេងទៀត​ដើម្បី​ធានា​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់»។

លោក ឡៃ​ បន្ថែម​ថា៖«ខ្ញុំ​ក៏​សង្ឃឹមថា​សហប្រធាន​ទាំង២ និង​មិត្ត​របស់​យើង​នៅក្នុង​សភា​អាមេរិក​អាច​បន្ត​គាំទ្រ​តៃវ៉ាន់​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ស្វ័យការពារ​របស់ខ្លួន»៕​