នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​និយាយ​កាលពី​ថ្ងៃ​ទី ​៣០​ ខែ​មករាថា រដ្ឋាភិបាល​របស់លោក​នឹងធ្វើ «អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​ទៅ​រួច​» ដើម្បី​សម្រេច​បាន​នូវ​កំណើន​ប្រាក់ចំណូល​ពិតប្រាកដ ដើម្បី​បញ្ចប់​បរិត្តផរណា (deflation)​ ជាក់ស្តែង​​។​ យោង​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។ 

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​បាន​ប្រាប់​អង្គប្រជុំ​ពេញអង្គ​របស់​សភា​តំណាង​រាស្ត្រ​ ឬ​ហៅ​ថា សភា​ជាន់ទាប​​ក្នុងសុន្ទរកថា​​​​​គោល​នយោបាយ​​​ បង្ហាញ​​​ពី​ការ​ចាប់ផ្តើម​​​​នៃ​កិច្ច​​​ប្រជុំ​សភា​​​​​សាមញ្ញ​ថា៖ «បេសកកម្ម​ដ៏​ចម្បង​បំផុត​​សម្រាប់​រដ្ឋបាល​របស់ខ្ញុំ​គឺ​ធ្វើឱ្យ​សេដ្ឋកិច្ច​រស់​ឡើងវិញ» ។

​លោក​បាន​សង្កត់ធ្ងន់ថា៖ «សេដ្ឋកិច្ច ​ជា​ពិសេស​ការ​ដំឡើង​ប្រាក់ឈ្នួល ​គឺជា​បញ្ហា​បន្ទាន់​មួយ»។

ខណៈពេលដែល​លោក​មិនបាន​ប្រកាស​ពី​គោលនយោបាយ​ថ្មី​ណាមួយ​នោះ នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុងការ​ទទួលបាន​ទំនុកចិត្ត​ពី​សាធារណៈជន​ក្នុង​នយោបាយ ចំពេល​មានរឿង​អាស្រូវ​ថវិកា​ដែល​បាន​​បណ្តាល​ការគាំទ្រ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់​លោក​ដែល​កាន់អំណាច​​ធ្លាក់​​ដ​ល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍។

ការ​សម្រេចបាន​នូវ​កំណើន​ប្រាក់​ឈ្នួល​ប្រកបដោយ​និរន្តរភាព និង​អតិផរណា​មាន​ស្ថិរភាព​គឺជា​ការផ្តោត​សំខាន់​នៃ​កិច្ចពិភាក្សា​អំពី​ប្រាក់​ឈ្នួល​នៅ​និ​ទាឃ​រដូវ​ឆ្នាំនេះ​រវាង​និយោជក និង​កម្មករ ហើយ​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ធនាគារកណ្តាល​ជប៉ុន ​(BoJ) ដើម្បី​ចាក​ចេញពី​ការ ជំរុញ​រូបិយវត្ថុ​មិន​បាន​ព្រាង​ទុក​​របស់ខ្លួន។

នៅ​ឆ្នាំ ២០២៣​ ក្រុមហ៊ុន​បន្ទះ​ឈី​ប​ពណ៌​ខៀវ​របស់​ប្រទេស​ជប៉ុន​ បាន​ផ្តល់នូវ​ការដំឡើង​ប្រាក់​ឈ្នួល៣,៦​ភាគរយ​ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល៣​ទសវត្សរ៍ ហើយ​ឥឡូវនេះ​អ្នកសេដ្ឋកិច្ច​រំពឹងថា ​ការដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ ២០២៤ ​​អាច​​​ខ្ពស់​ជាង​នោះ​ដល់​​ជិត ៣,៩​ ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​វិបត្តិ​ការងារ និង​គំនរ​សាច់ប្រាក់​សាជីវកម្ម​ចំនួន ៣៤៣ ពាន់​ពាន់​លាន​យ៉េន (ជិត​៣ពាន់​ពាន់​លានដុល្លារ​)។

ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុនតូចៗដែល​ប្រើ​កម្មករ​ចំនួន ៧​ នាក់​ក្នុងចំណោម ១០ ​នាក់ មាន​ភាពយឺតយ៉ាវ​ចំពោះ​មិត្ត​រួមការ​ងារ​របស់​ពួកគេ​ក្នុង​ការផ្តល់​ការដំឡើង​ប្រាក់​ឈ្នួល​ដ៏​សប្បុរស។

អ្នកវិភាគ​កំពុង​មើល​ដើម្បី​ដឹង​ថា ​​តើ​មានការ​ជាប់ទាក់ទង​គ្នា​ណាមួយ​រវាង​ការបញ្ចប់​បរិត្តផរណា និង​ពេលវេលា​នៃ​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ធនាគារ​កណ្តាល​ជប៉ុន​ ។

ខណៈពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​លែង​ស្ថិតក្នុង​បរិត្តផរណា ហានិភ័យ​ដែល​ការ​ធ្លាក់​ចុះ​​តម្លៃ​ត្រឡប់មកវិញ​បាន​រារាំង​អាជ្ញាធរ​ពី​ការប្រកាស​បញ្ចប់​បរិត្ត​ផ​រណា​ប្រកប​ដោយ​ប្រាកដ​និយម​​។

លោក គិស៊ីដា បាន​និយាយថា រដ្ឋបាល​របស់លោក​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ស្វែងរក​ការដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​វិស័យ​សាធារណៈ​ក្នុង​សេវា​វេជ្ជសាស្ត្រ និង​សុខុមាលភាព ក៏ដូចជា​អ្នកបើកបរ​រថយន្ត និង​ក្រុមកម្មករ​មិន​ទៀងទាត់ រួមទាំង​កម្មករ​ក្រៅ​ម៉ោង និង​កម្មករ​ជាប់កិច្ចសន្យា។

នាយករដ្ឋមន្ត្រី​បាន​និយាយថា​នៅលើ​ការដំឡើង​ប្រាក់​ឈ្នួល ការកាត់បន្ថយ​ប្រាក់ចំណូល​បណ្តោះអាសន្ន​ និង​ពន្ធ​និវាស​ន​ជន ​​(ពន្ធលំនៅឋាន) ចំនួន ៤ ម៉ឺន​យ៉េន​សម្រាប់​បុគ្គលម្នាក់ៗ នឹង​មាន​ចាប់ពី​ខែមិថុនា ដោយ​បង្កើន​ប្រាក់ចំណូល​ដែល​អាច​ប្រើប្រាស់​បាន។

លោក​បាន​បន្ថែមថា៖ «តាមរយៈ​ការសម្រេចបាន​នូវ​ការកើនឡើង​នៃ​ប្រាក់​ឈ្នួល និង​ប្រាក់​ចំណូល​​ដែល​​អាច​ផ្តាច់​ចោល​​បាន តាមរយៈ​ការសម្របសម្រួល​ក្នុង​វិស័យ​សាធារណៈ និង​​ឯកជន យើង​នឹង​កសាង​ផ្នត់គំនិត​វិជ្ជមាន​នៅក្នុង​សង្គម​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រាក់​ឈ្នួល​កើនឡើង»។

លោក គិស៊ីដា និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក ស៊ុននិឆិ ស៊ូហ្ស៊ុគី (Shunichi Suzuki) ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុងការ​ដោះស្រាយ​កំណែទម្រង់​សារពើពន្ធ។

លោក ស៊ូហ្ស៊ុគី បាន​ប្រាប់​សភា​ថា៖ «ស្ថានភាព​​សារពើពន្ធ​របស់​ប្រទេស​ជប៉ុន​នឹង​កាន់តែ​ធ្ងន់ធ្ងរ​​ដោយសារតែ​វដ្ត​​នៃ​ថវិកា​ជំរុញ​បន្ថែម​ជាច្រើន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាតកូវីដ ១៩​ និង​ការកើនឡើង​អតិផរណា»។ 

គាត់​បាន​សំដៅ​ទៅលើ​កា​របោះផ្សាយ​​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល (JGBs) ដែល​បាន​គ្រោង​ទុក​​ប្រហែល ១៨២​ ពាន់​ពាន់​លាន​យ៉េន​ សម្រាប់​ឆ្នាំសារពើពន្ធ​ដែល​បញ្ចប់​នៅ​ខែមីនា ឆ្នាំ ២០២៥។

លោក ស៊ូហ្ស៊ុគី បាន​និយាយថា៖ «យើង​ត្រូវតែ​ធានា​នូវ​ទំនុកចិត្ត​ទីផ្សារ​នៅក្នុង​និរន្តរភាព​សារ​ពើ​ពន្ធ​របស់​ប្រទេស​ជប៉ុន​ ដោយ​ដោះស្រាយ​កំណែទម្រង់​សារពើពន្ធ​ក្នុង​រយៈពេល​មធ្យម​ទៅ​វែង»។

​លោកបន្តថា៖​ «យើង​នឹង​បន្ត​ទៅមុខ​ជាមួយនឹង​កំណែទម្រង់​ការចំណាយ និង​ចំណូល ជាមួយនឹង​គោល​បំណង​​នៃ​​អតិរេក​ថវិកា​បឋម​នៅក្នុង​សារពើពន្ធ​ឆ្នាំ ២០២៥ ដោយ​ធ្វើឱ្យ​រចនាសម្ព័ន្ធ​ចំណាយ​មាន​លក្ខណៈ​ធម្មតា»៕​