ក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម បានបង្ហាញសេចក្ដីព្រាងក្រឹត្យមួយ ដែលព្រមានកុំឱ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្រេកឃ្លានអំណាច ឬកេរ្តិ៍ឈ្មោះល្បីល្បាញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃពុធ។
ក្រឹត្យនោះ នឹងចូលជាធរមានចាប់ពីអនុរដ្ឋមន្ត្រី ប្រធាននាយកដ្ឋាន រហូតដល់អនុប្រធាននាយកដ្ឋាន ក្នុងចំណោមមន្រ្តីសាធារណៈផ្សេងៗទៀត។ បើយោងតាមសេចក្ដីព្រាងក្រឹត្យ មន្រ្តីទាំងនេះត្រូវតែមានមនោគមន៍វិជ្ជានយោបាយ និងសីលធម៌ វិន័យ សមត្ថភាព សុខភាពល្អនិងបទពិសោធន៍ជាដើម។
លើសពីនេះ ពួកគេត្រូវដាក់ផលប្រយោជន៍រដ្ឋាភិបាល ប្រទេសជាតិ និងសាធារណជនឱ្យធំជាងប្រយោជន៍ផ្ទាល់ខ្លួន រស់នៅដោយស្មោះត្រង់ និងរាបសាហើយមិនស្រេកឃ្លានកេរ្តិ៍ឈ្មោះល្បីល្បាញ និងអំណាច និងកុំបណ្តោយឱ្យមនុស្សជុំវិញខ្លួនបំពានតួនាទីដើម្បីផលប្រយោជន៍។
បើតាម VnExpress ក្រៅពីស្តង់ដាទូទៅនេះ អនុរដ្ឋមន្ត្រី និងអ្នកដែលមានមុខតំណែងសមមូល ក៏ត្រូវតែមាន «កម្មវត្ថុ និងភាពហ្មត់ចត់» ហើយមានជំនាញក្នុងរដ្ឋបាលសាធារណៈ និងច្បាប់។
សេចក្ដីព្រាងក្រឹត្យដែលបានផ្ដើមបង្កើតឡើងតាំងពីឆ្នាំ២០២០ ឥឡូវនេះ ត្រូវបានផ្សព្វផ្សាយដើម្បីស្រង់មតិយោបល់ពីស្ថាប័នរដ្ឋាភិបាល៕