យន្តហោះដឹកអ្នកដំណើរ ២ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways «បានកោស» គ្នានៅអាកាសយានដ្ឋានជប៉ុន Itami ក្នុងខេត្ត អូសាកា (Osaka) នៅថ្ងៃទី ១ ខែកុម្ភៈ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្តីអ្នកនាំពាក្យប្រតិបត្តិករអាកាសយានដ្ឋាន គ្មានអ្នកជិះយន្តហោះណាម្នាក់រងរបួសដោយសារឧបត្តិហេតុនេះទេ។
ឧប្បត្តិហេតុពាក់ព័ន្ធនឹងយន្តហោះ All Nippon Airways ពីរគ្រឿងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីម៉ោង ១០ ព្រឹកម៉ោងនៅប្រទេសជប៉ុន ត្រូវនឹងម៉ោង ៨ ព្រឹកនៅប្រទេសកម្ពុជា នៅឯចំណតក្នុងស្រុកនៃអាកាសយានដ្ឋាន Itami របស់អូសាកា។
AFP ស្រង់សម្តី អ្នកនាំពាក្យរូបនេះដូចបាននិយាយថា៖ «យើងត្រូវបានគេប្រាប់ឱ្យដឹងថាគន្លឹះស្លាបរបស់យន្តហោះ ANA ពីរគ្រឿងបានប៉ះទង្គិចគ្នា»។
ឧបទ្ទវហេតុនេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងយន្តហោះ និងអាកាសយានដ្ឋានរបស់ជប៉ុនចាប់តាំងពីដើមឆ្នាំ ២០២៤។
ឧបទ្ទវហេតុនៃការប៉ះទង្គិចគ្នាដ៏គ្រោះថ្នាក់បំផុត គឺការប៉ះទង្គិចគ្នាជិតនឹងមហន្តរាយនៅឯអាកាសយានដ្ឋាន Haneda រវាងយន្តហោះ Japan Airlines (JAL) និងយន្តហោះឆ្មាំឆ្នេរសមុទ្រតូចជាងកាលពីថ្ងៃទី ២ ខែមករា ដែលបណ្តាលឱ្យអ្នកជិះយន្តហោះរបស់ឆ្មាំឆ្នេរសមុទ្រជប៉ុន ៥ នាក់ ក្នុងចំណោម ៦ នាក់ស្លាប់។
ជាសំណាងល្អបំផុតដែលអ្នកដំណើរនិងអ្នកម្រើលើយន្តហោះទាំង ៣៧៩ នាក់ នៅលើយន្តហោះ JAL Airbus កាលនោះបានរត់គេចខ្លួនទាន់ មុនពេលដែលយន្តហោះត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើង៕