រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងគឺលោក Shin Won-sik នឹងចាកចេញពីប្រទេសកូរ៉េដើម្បីធ្វើដំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃទៅកាន់តំបន់មជ្ឈិមបូព៌ា (Middle East) គោលបំណងជួបពិភាក្សាថ្នាក់រដ្ឋមន្ត្រីជាមួយបណ្ដាប្រទេសនៃតំបន់មជ្ឈិមបូព៌ានិងចូលរួមការតាំងពិព័រណ៍សព្វាវុធនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្នុងដំណើរទស្សនកិច្ចនោះលោក Shin គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរបស់ខ្លួនគឺលោក Mohammed bin Mubarak Al Mazroueiដែលជារាជទាយាទនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមនិងជួបជាមួយទាហានកូរ៉េខាងត្បូងនៅឯកងអនុសេនាពិសេសដោយគេស្គាល់ថាជាអង្គភាព Akh ដែលបានដាក់ពង្រាយនៅទីនោះតាំងពីឆ្នាំ២០១។
លោកក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី៣កុម្ភៈសម្រាប់កម្មវិធីការពារពិភពលោកនៅទីក្រុងរីយ៉ាដ។បន្ទាប់មកលោកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកាតាដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះគឺលោក Khalid bin Mohammed Al Attiyah។
បើតាមទិន្នន័យពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញថាប្រទេសកូរ៉េខាងត្បូងបានកសាងឈ្មោះល្បីរន្ទឺក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងនាមជាប្រទេសនាំចេញអាវុធដ៏ធំបំផុតមួយរបស់ពិភពលោក។ក្លាយជាប្រទេសនាំចេញអាវុធដ៏ធំមួយរបស់ពិភពលោក
ដោយហេតុថាការលក់សព្វាវុធរបស់កូរ៉េខាងត្បូងបានកើនឡើងពី៧,២៥ពាន់លានដុល្លាររហូតដល់១៧ពាន់លានដុល្លារដោយចំណាយពេលត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។
ក្នុងនោះការនាំចេញអាវុធរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ាបានកើនឡើងប្រមាណជិត១០ដងក្នុងចន្លោះឆ្នាំ២០១៣ និង២០២។ នេះបើយោងតាមសភាពាណិជ្ជកម្មនិងឧស្សាហកម្មរបស់កូរ៉េ។
យ៉ាងណាមិញមូលហេតុនៃការក្លាយខ្លួនជាទីផ្សារផ្គត់ផ្គង់អាវុធដ៏សំខាន់របស់កូរ៉េខាងត្បូងនេះត្រូវបានអ្នកជំនាញមើលឃើញថាដោយសារតែតម្លៃសព្វាវុធទាំងនោះធូរជាងតម្លៃទីផ្សារទូទៅបូកផ្សំជាមួយនឹងសមត្ថភាពក្នុងការគ្រប់គ្រងការដឹកជញ្ជូនដែលរហ័សទាន់ចិត្តរបស់កូរ៉េខាងត្បូងបើធៀបនឹងទីផ្សារប្រទេសដទៃ។
គួរបញ្ជាក់ថាទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយបណ្ដាប្រទេសមួយចំនួនពីតំបន់មជ្ឈិមបូព៌ាគឺជាទំនាក់ទំនងជិតស្និទ្ធមួយ។ជាក់ស្ដែងក្នុងអំឡុងពេលនៃសង្គ្រាមឧបទ្វីបកូរ៉េអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសមួយដែលចាប់ដៃជាមួយលោកខាងលិចប្រឆាំងនឹងរបបកុម្មុយនីស្ត។
នាពេលនោះប្រជាជនកូរ៉េជាច្រើននាក់បានធ្វើចំណាកស្រុកចូលទៅរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
ក្រោយសង្គ្រាមនោះប្រទេសទាំង២បានរក្សាទំនាក់ទំនងល្អជាមួយគ្នាលើផ្នែកសេដ្ឋកិច្ចនិងការទូតដោយបច្ចុប្បន្ននេះវិនិយោគិនកូរ៉េខាងត្បូងបានក្លាយជាអ្នកវិនិយោគដ៏សំខាន់បំផុតសម្រាប់អារ៉ាប៊ីសាអ៊ូឌីតជារឿយៗប្រទេសទាំង២តែងចុះកិច្ចព្រមព្រៀងវិនិយោគលើវិស័យសំខាន់ៗផងដែរ៕