ការបោះឆ្នោតនៅប្រទេសប៉ាគីស្ថានដែលញំញីដោយអំពើហិង្សាដ៏ខ្លាំង ដែលចាប់ផ្តើមកាលពីថ្ងៃទី ៨ កុម្ភៈ បានបញ្ចប់ទៅដោយគ្មានគណបក្សណាមួយឈ្នះបានច្រើនលើសលប់ ដើម្បីបង្កើតរដ្ឋាភិបាលតែឯងបានឡើយ។ ការណ៍នេះធ្វើឱ្យមានក្តីបារម្ភនៃការជាប់គាំងផ្នែកនយោបាយដែលកំពុងមានភាពប្រេះឆារយ៉ាងខ្លាំង។
រ៉យទ័របានផ្សាយថា អតីតនាយករដ្ឋមន្ត្រីទើបអស់អំណាចមុនបោះឆ្នោត លោក Nawaz Sharif និង និងអតីតនាយករដ្ឋមន្ត្រីដែលគូប្រជែងដ៏ជូរចត់ លោក Imran Khan ដែលរងការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំពីបទបង្ហាញការសម្ងាត់ជាតិ ហើយគូសត្រូវទាំង ២ នាក់បានប្រកាសជ័យជម្នះ ដូចគ្នា។
ការណ៍នេះដោយបន្ថែមភាពមិនច្បាស់លាស់ដល់ការប្រជែងនយោបាយ និងនាំទៅរកអំពើហិង្សាកាន់តែឃោរឃៅ ខណៈដែលប្រទេសនេះប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយឱ្យបានឆាប់រហ័ស រួមទាំងការចរចាកម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិថ្មី ដើម្បីរក្សាសេដ្ឋកិច្ច ៣៥០ ពាន់លានដុល្លារ ដែលកំពុងជួបការលំបាក។
មានសេចក្តីរាយការណ៍ខ្លះថា អ្នកបោះឆ្នោតបានឈរមើលការរាប់សន្លឹកឆ្នោតព្រមទាំងស្រែករំខាន ហើយការិយាល័យខ្លះត្រូវបានបង្ខំបិទការរាប់បណ្តោះអាសន្ន។
ការបោះឆ្នោតជាតិរបស់ប្រទេសប៉ាគីស្ថាន បានបញ្ចប់ដោយមិនមានគណបក្សណាឈ្នះសំឡេងភាគច្រើននៅក្នុងសភា នៅក្នុងការបោះឆ្នោតដែលបង្កឡើងដោយអំពើហិង្សាដោយសកម្មប្រយុទ្ធ ភាពចលាចលនយោបាយ និងសំណួរអំពីតម្លាភាព។
សភាប៉ាគីស្ថានមាន ៣៣៦ អាសនៈ ដែលក្នុងនោះ ២៦៦ ត្រូវបានសម្រេចតាមរយៈការបោះឆ្នោតដោយផ្ទាល់នៅថ្ងៃបោះឆ្នោត។ វាក៏មានអាសនៈបម្រុងចំនួន ៧០-៦០ សម្រាប់ស្ត្រី និង ១០ សម្រាប់អ្នកដែលមិនមែនជាមូស្លីម ត្រូវបានបែងចែកទៅតាមភាពខ្លាំងរបស់គណបក្សនីមួយៗនៅក្នុងតំបន់ ដើម្បីកំណត់ទីតាំងចុងក្រោយរបស់គណបក្សនៅក្នុងសភា៕