ប្រេសិតអង្គការសហប្រជាជាតិរបស់ប្រទេសស៊ីរី បាននិយាយថា ប្រទេសស៊ីរីបានបន្តការអនុញ្ញាតឱ្យអង្គការសហប្រជាជាតិផ្តល់ជំនួយដល់តំបន់ដែលកំពុងកាន់កាប់ដោយក្រុមប្រឆាំងនៅភាគពាយព្យនៃប្រទេសតាមរយៈច្រកព្រំដែនតួកគីចំនួន២សម្រាប់រយៈពេល ៣ ខែទៀត។
បន្ទាប់ពីការរញ្ជួយដីបានសម្លាប់មនុស្សជាង ៥០០០០ នាក់ នៅក្នុងប្រទេសតួកគី និងស៊ីរី ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុង Damascus ដំបូងបានអនុញ្ញាតឱ្យអង្គការសហប្រជាជាតិបញ្ជូនជំនួយតាមរយៈច្រកឆ្លងកាត់តួកគីរយៈពេល៣ខែប៉ុណ្ណោះ។ចំណែកការអនុញ្ញាតលើកចុងក្រោយនេះគឺជាលើកទី៤ហើយដោយវាមានសុពលភាពរហូតដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤។
លោក Koussay Aldahhak ឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីបានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ថាពួកគេអាចបន្តប្រើប្រាស់ផ្លូវបំបែក Bab al-Salam និង Al Ra'ee។នេះបើការឱ្យដឹងរបស់លោកនៅក្នុងការបង្ហោះនៅលើកម្មវិធី X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter។
កន្លងមកអង្គការសហប្រជាជាតិក៏ធ្លាប់បានប្រើប្រាស់ច្រកមួយផ្សេងទៀតគឺ Bab al-Hawa ដែលឆ្លងពីប្រទេសតួកគីដើម្បីផ្តល់ជំនួយដល់មនុស្សរាប់លាននាក់នៅភាគពាយព្យប្រទេសស៊ីរីចាប់តាំងពីឆ្នាំ២០១៤ ដោយមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែវាបានផុតកំណត់នៅពាក់កណ្តាលខែកក្កដាឆ្នាំមុនបន្ទាប់ពីស្ថាប័នដែលមានសមាជិកចំនួន ១៥ មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តវា។
យ៉ាងណាប៉ុន្មានថ្ងៃក្រោយនេះ រដ្ឋាភិបាលស៊ីរី បាននិយាយថាអង្គការសហប្រជាជាតិក៏អាចបន្តប្រើប្រាស់ច្រក Bab al-Hawa ឡើងវិញមួយបន្ថែមទៀត សម្រាប់រយៈពេល ៦ ខែទៀត ដែលរដ្ឋាភិបាលស៊ីរីបានបន្តការអនុម័តនោះកាលពីខែមុនសម្រាប់រយៈពេល ៦ ខែ ទៀត៕