ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តី ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រាប់អ្នកសារព័ត៌មាន Tucker Carlson ដែលត្រូវបានពណ៌នាជាអ្នកកាសែតអាមេរិកថា ស្ថានការណ៍ជុំវិញអ៊ុយក្រែន គឺជាបញ្ហាងាប់រស់សម្រាប់ប្រទេសរុស្ស៊ី ខណៈដែលបស្ចឹមប្រទេសមិនដែលខ្វល់ខ្វាយច្រើនចំពោះរឿងកង្វល់របស់រុស្ស៊ីនោះទេ។
នៅពេលក្រោយមក លោក ពូទីន បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត Pavel Zarubin របស់ទូរទស្សន៍រដ្ឋ All-Russia និងក្រុមហ៊ុនផ្សព្វផ្សាយវិទ្យុ បាននិយាយថា វាជារឿងសំខាន់ក្នុងការឆ្លងទស្សនៈយល់ឃើញរបស់ប្រជាជនរុស្ស៊ីនិងបរទេសថា តើសារៈសំខាន់ដែលរុស្ស៊ីបានភ្ជាប់ជាមួយ «អ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងការតម្រង់ទិសដៅអ៊ុយក្រែន»។
លោក ពូទីន ត្រូវបានស្រង់សម្តី ដោយនិយាយថា៖ «សម្រាប់ពួកគេ [កខាងលិច] នេះគឺអំពីការកែលម្អទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ ប៉ុន្តែសម្រាប់ពួកយើង វាគឺអំពីជោគវាសនារបស់យើង ដែលជាបញ្ហាងាប់រស់។ ខ្ញុំចង់ឱ្យប្រជាជនដេនឹងស្តាប់ឮ [កិច្ចសម្ភាសន៍ជាមួយ Carlson] ដឹងរឿងនេះ។ វាមិនអាស្រ័យលើខ្ញុំវិនិច្ឆ័យថាតើវាត្រូវចំណុចឬអត់នោះទេ»។
យោងតាម TASS កិច្ចសម្ភាសន៍ជាមួយលោក Carlson ត្រូវបានបោះពុម្ពផ្សាយពេញមួយយប់ដល់ថ្ងៃទី ៩ ខែកុម្ភៈ។ ផ្នែកសំខាន់នៃការសន្ទនារយៈពេលពីរម៉ោងត្រូវបានឧទ្ទិសដល់ជម្លោះអ៊ុយក្រែន និងទំនាក់ទំនងរបស់រុស្ស៊ីជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងលោកខាងលិចទាំងមូល។
អ្នកកាសែតរូបនេះ ធ្លាប់បាននិយាយថា គាត់បានព្យាយាមធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំរុស្ស៊ីកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យធ្វើដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕