ខណៈពេលដែលពេលវេលាខិតទៅជិតខួប ២ ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី ចូលទឹកដីអ៊ុយក្រែន សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក បានត្រៀមខ្លួនប្រកាសពីការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត។
យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃពុធទី២១ ខែកុម្ភៈ មេដឹកនាំអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី១៣ ប្រឆាំងនឹងរុស្ស៊ី ដោយកញ្ចប់ទណ្ឌកម្មលើកនេះនឹងរួមបញ្ចូលអង្គភាពនិងបុគ្គលចំនួនជិត២០០។
ក្នុងពេលវេលានៃមរណៈភាពថ្មីថ្មោងរបស់លោក អេឡិចហ្ស៊ី ណាវ៉ាល់នី (Alexei Navalny) និងគម្រប់ខួប ២ ឆ្នាំ នៃការឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិក ក៏នឹងប្រកាសកញ្ចប់ទណ្ឌកម្មដ៏ធំថ្មីមួយប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃសុក្រខាងមុខ។
នៅថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ ចុងសប្តាហ៍នេះ គឺជាខួប ២ ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី ចូលទឹកដីអ៊ុយក្រែន ដែលបណ្តាលឱ្យសេដ្ឋកិច្ចសកលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី៕