VietJet ជា​ក្រុមហ៊ុន​អាកាស​​ចរណ៍​គិតថ្លៃ​ទាប​របស់​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី ​២២ ​ខែកុម្ភៈ បានឱ្យដឹងថា ក្រុមហ៊ុន​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​ដើម្បី​បញ្ជា​យន្ត​ហោះ ប្រភេទ A330neo ចំនួន ​២០ ​គ្រឿង​ពី​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ពង្រីក​បណ្តាញ​ផ្លូវ​ឆ្ងាយ​របស់ខ្លួន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រដែ​ល​បានទទួល​របាយការណ៍​របស់​ក្រុមហ៊ុន បាន​រាយការណ៍​ថា ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​នេះ​បាន​ប្តេជ្ញាចិត្ត​ដែលមាន​តម្លៃ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ត្រូវបាន​ប្រកាស​នៅក្នុង​កម្មវិធី ពិព័រណ៍​យន្តហោះ (Airshow)​ ក្នុងប្រទេស​សិង្ហ​បុរី​។​

​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្ត​​ហោះ​នោះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​ធំ​បំផុត​មួយ រហូតមកដល់​ពេលនេះ នៅក្នុង​ព្រឹត្តិការណ៍​អវកាស​ដ៏​ធំ​បំផុត​របស់​អាស៊ី​។​

​តម្រូវការ​យន្តហោះ​ធុន​ធំ​កំពុង​កើនឡើង ខណៈ​ការ​​ធ្វើដំណើរ​តាមផ្លូវ​អាកាស​បាន​ស្ទុះ​ងើបឡើង​វិញ បន្ទាប់ពី​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។​

​ក្រុមហ៊ុន VietJet ដែលជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តម្លៃ​ទាប​ដ៏​ធំ​បំផុត​មួយ​របស់​អាស៊ី បាន​និយាយថា ការបញ្ជាទិញ A330-900 នឹង​ជំនួស​មកវិញ​នូវ​យន្ត​ហោះ A330-300s ដែល​បាន​ជួល ដែលជា​គំរូ​មុន​។ នេះ​នឹង​ក្លាយជា​ការទិញ​ទំនិញ​ដំបូង​គេ​របស់ VietJet​។​

​កិច្ចព្រមព្រៀង​ចុងក្រោយ​បំផុត​បង្ហាញ​ពី​ការរីកចម្រើន​របស់​ក្រុមហ៊ុន VietJet ដែល​បាន​និយាយ​កាលពី​ថ្ងៃទី ​២១​ ខែកុម្ភៈ​ថា ខ្លួន​កំពុង​ពង្រីក​នៅក្នុង​ទិសដៅ​ដូចជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និង​ថៃ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​មាន​យន្តហោះ Airbus ១០៨ គ្រឿង និង​យន្តហោះ Boeing ២០០​ គ្រឿង​។ យោងសេចក្តី​រាយការណ៍​របស់​រ៉​យ​ទ័​រ​៕