ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយថា សេចក្តីអំពាវនាវស្តីពីផែនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមានអាយុកាលជិត ៤០ ឆ្នាំ របស់ប្រទេសអាស៊ីអាគ្នេយ៍ អាចត្រូវបានប្រារព្ធឡើង រួមជាមួយនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ២០២៥។
លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ានីលកាលពីថ្ងៃទី២៨ខែកុម្ភៈថា ការធ្វើការបោះឆ្នោតពីរដាច់ដោយឡែកពីគ្នានឹងត្រូវចាយប្រាក់ច្រើនជាងការបោះឆ្នោតតែម្តង។
សារព័ត៌មាន Bloomberg ស្រង់សម្តីផ្ទាល់ផ្សាយថា៖«ប្រសិនបើយើងរៀបចំការបោះឆ្នោតរួមគ្នាជាមួយនឹងការបោះឆ្នោតក្នុងស្រុកនៅខែឧសភាឆ្នាំក្រោយ នោះនឹងមានន័យថា ការសន្សំប្រាក់ដ៏ធំសម្រាប់យើង។ យើងកំពុងសិក្សាវាយ៉ាងដិតដល់»។
លោក Marcos កំពុងជំរុញឱ្យកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៧ ដោយស្វែងរកការផ្លាស់ប្តូរនៅក្នុងបទប្បញ្ញត្តិសេដ្ឋកិច្ចដើម្បីទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន និងជំរុញឱ្យមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយរបស់អាស៊ី៕