នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាល​ពី​ថ្ងៃទី ៥ ខែកុម្ភៈបាន​ជំរុញ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ ខណៈដែល​លោក​បាន​ការពារ​វិធាន​ការកាត់​បន្ថយ​ការកាត់​ទោស​ដាក់​ពន្ធនាគារ​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​អាបាក់​មុខ​​ដោយសារ​តែ​រឿង​អាស្រូវ​ពុក​រលួយ លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak)​ ចំពេល​មាន​ប្រតិកម្ម​កាន់តែ​ខ្លាំង​ឡើង​ពី​អ្នក​រិះគន់​ដែល​និយាយ​ថា​ការ​សម្រេច​ចិត្ត​បន្ធូរបន្ថយ​ទោស​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ពុករលួយ។

ក្រុម​ប្រឹក្សា​លើក​លែង​ទោស ដែល​ដឹកនាំ​ដោយ​ស្តេច​ម៉ាឡេស៊ី​ មុន​ពេលដែល​ព្រះអង្គ​បញ្ចប់​រជ្ជកាល​កាល​ពី​សប្តាហ៍​មុន បាន​កាត់​បន្ថយ​ទោស​ដាក់​ពន្ធនាគារ​ពាក់​កណ្តា​ពីររយៈពេល ១២​ ឆ្នាំ និង​កាត់​បន្ថយ​ការផាក​ពិន័យ​សម្រាប់​លោក ​ណាជីប ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពីបទ​ពុក​រលួយ និង​ការលាង​លុយ​កខ្វក់​ពាក់​ព័ន្ធ​នឹង​រឿងអាស្រូវ​នៅ​មូលនិធិ​រដ្ឋ 1Malaysia Development Berhad (1MDB)។ 

ក្រុម​ប្រឹក្សាភិបាល​មិន​បាន​ផ្តល់​ហេតុ​ផល​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទេ។

អតីតនាយករដ្ឋមន្ត្រី ណាជីប  បាន​បដិសេធ​ជា​ប្រចាំ ​ចំពោះ​ការប្រព្រឹត្ត​ខុស។ ក្រុមគ្រួសារ​របស់គាត់​បាន​និយាយ​ថា គាត់​ខក​ចិត្ត​ចំពោះ​ការសម្រេច​នេះ​ ដោយ​សង្ឃឹម​ថា​នឹង​មាន​ការលើក​លែង​ទោស​ពេញ​លេញ និង​ការដោះ​លែង​ជា​បន្ទាន់។

ការកាត់បន្ថយ​ការកាត់​ទោស​នេះ​កើត​ឡើង​ចំពេល​មានការ​ចោទ​ប្រកាន់ថា​នាយករដ្ឋមន្ត្រី​កំពុង​ដើរ​ថយ​ក្រោយ​លើ​កំណែ​ទម្រង់​ដែល​បាន​សន្យា​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​ក្នុង​ឆ្នាំ ២០២៣​ បាន​ទម្លាក់​សំណុំ​រឿង​ពុករ​លួយ​ប្រឆាំង​នឹង​លោក ​ណាជីប និង​មេដឹកនាំ​ផ្សេងទៀត​ដែល​ភ្ជាប់​ទៅនឹង​អង្គការ United Malay National (UMNO) ដែល​ចាប់​ដៃគូ​ជាមួយ​លោក ​អាន់វ៉ា ដើម្បី​បង្កើត​រដ្ឋាភិបាល​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២២។ .

លោក អាន់វ៉ា​ បាន​និយាយ​កាលពី​ថ្ងៃទី ៥​ខែ​កុម្ភៈ​ថា ការសម្រេច​ចិត្ត​របស់​ព្រះ​មហាក្សត្រ​ ​ក្នុងការ​ផ្លាស់ប្តូរ​ការកាត់ទោស​របស់លោក ណាជីប គឺ​ជា​ចុង​ក្រោយ ហើយ​ថា​ព្រះមហាក្សត្រ​មិន​មាន​កាតព្វកិច្ច​ផ្តល់​ការ​ពន្យល់​នោះ​ទេ ដោយ​បន្ថែមថា​វា​ជា «ការអាណិតអាសូរ»។

លោក អាន់​វ៉ា បាន​និយាយ​នៅឯ​ការជួបជុំ​មន្ត្រីរាជការ​ថា «យើង​ដឹងថា ​ប្រជាជន​មាន​ទស្សនៈ​រឹង​មាំ។​ ដូច្នេះ ​យើង​ផ្តល់​ភាព​បត់បែន​ បន្តិច ប៉ុន្តែ​បន្ទាប់​ពី​មានការ​ពន្យល់ វា​គួរតែ​បញ្ឈប់»។

លោក អាន់វ៉ា ក៏បាន​សារភាព​ថា​បាន​ដាក់​សំណើ​របស់ លោក ណាជីប  សម្រាប់​ការលើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ទៅ​ក្រុមប្រឹក្សាភិបាល​សម្រាប់​ការពិភាក្សា ទោះបីជា​លោក​បាន​បដិសេធ​ការ​ធ្វើ​ដូច្នេះ​ក្រោម​សម្ពាធ​ពី UMNO ក៏ដោយ។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​បាន​និយាយ​ភ្លាមៗ​នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​បណ្តឹង​ឧទ្ធរណ៍​ណាមួយ​ខ្ញុំ​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​លើក​លែង​ទោស​ពិភាក្សា​អំពី​វា»។

ស្តេច​ម៉ាឡេស៊ី​ដើរ​តួ​ជា​ពិធី ប៉ុន្តែ​ព្រះមហាក្សត្រ​អាច​ផ្តល់​ការលើកលែងទោស​ដល់​ជនជាប់​ចោទ​នៅក្រោម​អំណាច​ឆន្ទានុសិទ្ធិ​ដែល​ផ្តល់​ដោយ​រដ្ឋ​ធម្មនុញ្ញ​សហព័ន្ធ៕​